(VOVWORLD) - ហេតុផលសម្រាប់ការសម្រេចចិត្តនេះគឺការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារបានច្រានចោលឱសានវាទអំពីការស្ដារសិទ្ធិអំណាចដល់លោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ។
សមាជិកនៃរបបយោធានីហ្សេរី។ រូបថត៖ រ៉យទ័រ |
នាថ្ងៃទី ៦ សីហា របបយោធានីហ្សេបានប្រកាសបិទដែនអាកាសរបស់ប្រទេស អាហ្វ្រិកខាងលិចនេះ ព្រមទាំងព្រមានថា មិនថាការខិតខំប្រឹងប្រែងណាមួយ សំដៅរំលោភបំពានលើដែនអាកាសនៃប្រទេសនេះនឹងជួបប្រទះនឹង "ការឆ្លើយតបយ៉ាងខ្លាំងក្លា និងភ្លាមមួយរំពេច" ។
ហេតុផលសម្រាប់ការសម្រេចចិត្តនេះគឺការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីសហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) បន្ទាប់ពីមេដឹកនាំរដ្ឋប្រហារបានច្រានចោលឱសានវាទអំពីការស្ដារសិទ្ធិអំណាចដល់លោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ។
ក្នុងពេលនោះ កាលពីថ្ងៃទី ៦ សីហា អ្នកគាំទ្ររដ្ឋប្រហារយោធាជិត ៣ ម៉ឺននាក់នៅនីហ្សេបានប្រមូលផ្តុំគ្នានៅពហុកីឡដ្ឋាន Seini Kountche ក្នុងរដ្ឋធានី Niamey ។ ការបង្ហាញកម្លាំងបានប្រព្រឹត្តិទៅនាពេលផុតកំណត់ឱសានវាទដែលត្រូវបាន ECOWAS ដាក់ចេញកាលពីថ្ងៃទី ៣០ កក្កដាចំពោះរបបយោធានីហ្សេ សំដៅស្ដារមុខតំណែងដល់លោកប្រធានាធិបតី Mohamed Bazoum ឡើងវិញ ដែលត្រូវបានផ្ដួលរំលំ។ បើសិនជាមិនគោរពតាម ទីក្រុង Niamey នឹងទទួលរងទណ្ឌកម្ម រួមទាំងលទ្ធភាពប្រើប្រាស់កម្លាំងអាវុធ។
ឱសានវាទបានផុតកំណត់កាលពីយប់មិញ ហើយបច្ចុប្បន្ននេះ មេទ័ពដែលចូលកាន់តំណែងជាមេដឹកនាំប្រទេសនីហ្សេក្រោយរដ្ឋប្រហារមិនចង់ធ្វើសប្បទានឡើយ៕