បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦
|
បើកការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូទាំងប្រទេសឆ្នាំ២០១៦ |
(VOV)_ការប្រឡងសិល្បះល្ខោន Tuong និងល្ខោនចម្រៀងប្រជាប្រិយជំនាញទូ
ទាំងប្រទេសឆ្នាំ២០១៦ ត្រូវបានប្រារព្វឡើង នាយប់ថ្ងៃទី២០ សីហា នៅទីក្រុង Da Nang
(ភាគកណ្ដាលវៀតណាម)។ ចូលរួមការប្រឡងលើកនេះ មានសិល្បះករនិងនាដករចំ
នួន៧០០នាក់ ពីក្រុមសិល្បះចំនួន១១ក្នុងទូទាំងប្រទេស។ វណ្ណកម្មចូលរួមការប្រឡង
លើកនេះ មានខ្លឹមសារ ស្ដីអំពីស្មារតីរបស់ជំនាន់ជីដូនជីតាក្នុងប្រវត្តិសាស្ត្រកសាង
និងការពារមាតុប្រទេស និងសមិទ្ធិផលរបស់បក្សបដិវត្តន៍វៀតណាម និងប្រជាជន
វៀតណាមក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីប្រទេសជាតិ។សិល្បការិនី Nguyen Thi Hien ក្រុមសិល្បះចម្រៀង Bai Choi ខេត្ត Binh Dinh បានអោយដឹងថា៖
“ ខ្ញុំស្រឡាញ់សិល្បះចម្រៀង Bai Choi ណាស់។ ខ្ញុំចូលរួមការប្រឡងលើកនេះ
ដោយមានគោលដៅផ្លាស់ប្តូរ និងសិក្សារៀនសូត្របទពិសោធន៍ពីបង ប្អូនសិល្បករនានា៕”