បេក្ខជនប្រធានាធិបតីអាមេរិក D. Trump ប្រកាសបញ្ជីរាយនាមក្រុមទីប្រឹក្សាគោលនយោបាយកិច្ចការបរទេស

បេក្ខជនប្រធានាធិបតីអាមេរិក D. Trump ប្រកាសបញ្ជីរាយនាមក្រុមទីប្រឹក្សាគោលនយោបាយកិច្ចការបរទេស - ảnh 1
បេក្ខជនប្រធានាធិបតីអាមេរិកឆ្នាំ២០១៦មហាសេដ្ឋី Donald Trump (រូបថត៖AP/TTXVN)

(VOVworld) - នាថ្ងៃទី២១ មិនា បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សសាធា
រណៈរដ្ឋលោក Donald Trump បានប្រកាសបញ្ជីរាយនាមក្រុមទីប្រឹក្សាគោលនយោ
បាយកិច្ចការបរទេស។មហាសេដ្ឋីរូបនេះបានឲ្យដឹងថា ក្រុមនេះ ដឹកនាំដោយព្រឹទ្ធ
សមាជិករដ្ឋ Alabama លោក Jeff Sessions។ក្រៅពីនោះ មាន អ្នកជំនាញការប្រឆាំង
ភេរវកម្មលោក Walid Phares អ្នកជំនាញការថាមពលលោក Carter Page និងអតីត
ឧត្តមសេនីយ៍ទោ Keith Kellogg។ នាថ្ងៃដដែល​លោក Trump ក៏បានចូលរួមសន្និ
សីទមួយរបស់ AIPAC ដែលជា ក្រុមចលនាររបៀងគាំទ្រអ៊ីស្រាអ៊ែល ក្នុងនោះ
សន្យាថា នឹងជំរុញនិងបង្កើនយ៉ាង ខ្លាំងក្លាទំនាក់ទំនងទ្វេភាគីប្រសិនបើលោកជាប់
ឆ្នោតប្រធានាធិបតីអាមេរិក។ទាក់ទិនដល់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ មហាសេដ្ឋីរូបនេះ
ប្រកាសថា អាទិភាពចម្បងក្នុង គោលនយោបាយរបស់លោកនឹងជាការលុប
ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង ក្រុម P៥+១​ ជាមួយអ៊ីរ៉ង់ ដោយចាត់ទុកថា
នេះជាកិច្ចព្រមព្រៀងអវិជ្ជមាន និងអាក្រក់ចំពោះប្រជាពលរដ្ឋអាមេរិក អ៊ីស្រា
អ៊ែលនិងតំបន់មជ្ឈឹមបូព៌ាទាំង មូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ