បេក្ខជនពីររូបនៃគណៈបក្សប្រជាធិបតេយ្យ ដេញតាមប្រកៀកគ្នាក្នុងការប្រណាំងប្រជែងផ្ទៃក្នុង

បេក្ខជនពីររូបនៃគណៈបក្សប្រជាធិបតេយ្យ ដេញតាមប្រកៀកគ្នាក្នុងការប្រណាំងប្រជែងផ្ទៃក្នុង - ảnh 1
អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Hillary Clinton​ ក្នុងយុទ្ធនាការចលនាបោះឆ្នោតនៅSan Francisco​ រដ្ឋ​ California នាថ្ងៃទី២៦ ឧសភា (រូបថត៖AFP/TTXVN)

(VOVworld) - ការបោះឆ្នោតប្រធានាធិបតីអាមេរិក២០១៦បន្តមានបម្រែបម្រួលដែល
ពិបាកទាយទុកជាមុន។ខណៈដែលបេក្ខជនជាផ្លូវការរបស់គណៈបក្សសាធារណៈ
រដ្ឋត្រូវបានកំណត់ហើយក្ដី តែការប្រណាំងប្រជែងផ្ទៃក្នុងគណៈបក្សប្រជាធិបតេយ្យ
មិនទាន់បញ្ចប់នៅឡើយទេ។តាមការស្ទង់មតិថ្មីបំផុតអនុវត្តន៍ដោយ កាសែត Wall
 Street ទីភ្នាក់ងារសារព័ត៌មាន NBC និងវិទ្យាស្ថាន Marist ថា អតីត រដ្ឋមន្រ្តីការបរ
ទេសលោកស្រី Hillary Clinton និងព្រឹទ្ធសមាជិកលោក Bernie Sanders នៃគណៈបក្ស
ប្រជាធិបតេយ្យទទួលបានការគាំទ្រដោយស្មើរគ្នានៅរដ្ឋ California។លទ្ធផលនៃការ
ស្ទង់មតិដែលត្រូវបានប្រកាសនាព្រឹកថ្ងៃទី២ មិថុនា បានសរឲ្យឃើញថា លោកស្រី
 Clinton កំពុងនាំមុខលោក Sanders ដោយ អត្រា៤៩%-៤៧%។ក្នុងការបោះឆ្នោត
របស់គណៈបក្សប្រជាធិបតេយ្យនាថ្ងៃទី៧ មិថុនា ខាងមុខ លោកស្រី Clinton គ្រាន់
តែទទួលបានបន្ថែមសមាជិកចំនួន៧១ ប៉ុណ្ណោះគឺដណ្ដើមបានជ័យជំនះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ