|
បើកចេញទំព័រថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបុរី(http://www.ktdt.com.vn/) |
ដំណើទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី របស់អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម
Nguyen Phu Trong បានបញ្ចប់ដោយជោគជ័យ។ រាល់លទ្ធផលដែលទទួលបានក្នុងដំ
ណើរទស្សន កិច្ចលើកនេះ បានធ្វើអោយស៊ីជំរៅថែមទៀត ទំនាក់ទំនងទ្វេភាគី បើក ចេញទំព័រថ្មី អោយទំនាក់ទំនងរវាងវៀតណាម សិង្ហបុរី។ ដំណើរទស្សនកិច្ច របស់ អគ្គ
លេខាបក្ស Nguyen Phu Trong នៅសិង្ហបុរី ត្រូវបានប្រព្រឹត្តិទៅ ក្នុងសភាពការណ៍ទំនាក់ ទំនងរវាងប្រទេសទាំងពីរលើច្រើនវិស័យ ដ៏ល្អប្រសើ។ នៅសិង្ហបុរី គ្រប់ជំនួបប្រាស្រ័យ
សន្ទនា រវាង អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong ជាមួយនាយក
រដ្ឋមន្ត្រី Ly Hien Long ប្រធានាធិបតី Tony tan Keng Giam ប្រធានគណបក្សសកម្មភាព ប្រជាជន Khaw Boon Wan សុទ្ធតែបានសម្ដែងនូវសេចក្ដីបើកចំហរ ស្និទ្ធស្នាល ស្មោះ
ត្រង់ ដើម្បីឆ្ពោះទៅការយល់ដឹងដឹងរួម។ ពិសេសគឺ គោលបំណងចង់ធ្វើអោយស៊ីជំរៅ
ថែមទៀត ទំនាក់ទំនងទ្វេភាគី នាំទំនាក់ទំនងនោះ ឡើងកំរិតដៃគូយុទ្ធសាស្ត្រ និង ការ
ប្តេជ្ញា ចិត្ត កសាងសហគមន៍អាស៊ាន ប្រកបដោយជោគជ័យ នាឆ្នាំ២០១៥។ អគ្គលេខា
បក្ស Nguyen Phu Trong បានអះអាងថា៖
“យើងខ្ញុំ គោរពទំនាក់ទំនងជាមួយសិង្ហបុរី ខំប្រឹងប្រែងជំរុញ ទំនាក់ទំនង សហ
ប្រតិបត្តិការ ជាមួយ សិង្ហបុរី និងចាត់ទុកថា៖ កិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ស៊ីជំរៅ ស្មោះរត្រង់ និងជឿជាក់គ្នាទៅវិញទៅមក រវាងវៀតណាម និងសិង្ហបុរីជាកក្តា សំខាន់ ក្នុងការអភិវឌ្ឍន៍ របស់ប្រទេសនិមួយៗ ទន្ទឹមនឹងនោះ រួមចំណែក ចូលក្នុង
ខឿន សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេយ៍។”
ស្ដីអំពីលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ នៅសឹង្ហបុរី របស់ អគ្គលេខាបក្ស
Nguyen Phu Trong លោក Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណះ
កម្មា ធិការកិច្ចការបរទេស បានចាត់ទុកថា៖
“ដំណើរទស្សនកិច្ចទទួលបានជោគជ័យដ៏ល្អប្រសើរ។ នេះជារបត់ដែលបើក
ចេញទំព័រថ្មី១ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងលើកឡើងទឹសដៅថ្មី
លើគ្រប់ វិស័យសហប្រតិបត្តិការ ដែលក្នុងនោះមានវិស័យអប់រំ បណ្ដុះបណ្ដាល ហិរ
ញ្ញាវត្ថុ និងការពារប្រទេស…ជាដើម។ នៅការជួប់ចរចារននា ភាគីទាំងពីរបាន ផ្លាស់ ប្តូរនូវរាល់បញ្ហានៅ ក្នុងតំបន់ និងឯកភាពជាមួយប្រទេសអាស៊ានខំប្រឹងប្រែងដើម្បី
អាស៊ាន មួយប្រកបដោយសាមគ្គីភាព តភ្ជាប់ និងស្ថិរភាពទៀតផង៕”