បើកដំណើរការជាផ្លូវការច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិដើម្បីលើកកម្ពស់ការគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ
(VOVWORLD) - ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ព្រមទាំងគ្រប់គ្រងនិងជួយឧបត្ថម្ភដល់ការអនុវត្តសំណើរសម្រាប់ការចាប់ផ្តើមរាល់ការតភ្ជាប់និងចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ ក៏ដូចជា ដោះស្រាយបញ្ហាក្នុងការចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ។
ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិបានបើកដំណើរការជាផ្លូវការ |
នាថ្ងៃទី ៣១ ខែសីហា ក្រសួងព័ត៌ មាននិងទូរគមនាគមន៍ បានរៀប ចំពិធីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិ។ នេះគឺជាទីតាំងគោលចូលដំណើរការទទួលបានព័ត៌ មាននិងទិន្នន័យ នៅលើបណ្តាញ អ៊ិនធឺណែត សម្រាប់បម្រើដល់ការប្រកាសទិន្នន័យជាសាធារណៈ និងផ្តល់ព័ត៌មាន ស្តីពីការចែករំលែកទិន្នន័យរបស់ស្ថាប័នរដ្ឋ។ លើសពីនេះទៅទៀត ផ្តល់នូវឯកសារសេវាកម្ម ឧបករណ៍ ការស្វែងយល់ទិន្នន័យដែលស្ថាប័នរដ្ឋបានផ្សព្វផ្សាយ។
ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងទិន្នន័យនៅក្នុងស្ថាប័នរដ្ឋ ព្រមទាំងគ្រប់គ្រងនិងជួយឧបត្ថម្ភដល់ការអនុវត្តសំណើរសម្រាប់ការចាប់ផ្តើមរាល់ការតភ្ជាប់និងចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ ក៏ដូចជា ដោះស្រាយបញ្ហាក្នុងការចែករំលែកទិន្នន័យរវាងបណ្តាស្ថាប័នរដ្ឋ។
សូមគូសបញ្ជាក់ថា ច្រកទ្វារអេឡិចត្រូនិកផ្តល់ទិន្នន័យជាតិក៏ជាបណ្តាញព័ត៌មានដើម្បីទទួលយករាល់មតិយោបល់ពីស្ថាប័ន អង្គការ អាជីវកម្មនិងបុគ្គលរហូតដល់ស្ថាប័នរដ្ឋ ដើម្បីឱ្យស្ថាប័ននានារបស់រដ្ឋមានទិន្នន័យកាន់តែច្រើននិងដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីបម្រើប្រជាជននិងអាជីវកម្មកាន់តែល្អប្រសើរជាង៕