បើកទូលាយការជួញរវាងដំបន់វាលទំនាបទន្លេ Cuu Longជាមួយបណ្ដាអង្គភាពអាជីវកម្មកម្ពុជា
ផ្សារណាត់ពាណិជ្ជកម្ម -ទេសចរណ៍ និងវិនិយោគវាលទំនាបទន្លេ Cuu Long (ភាគខាង ត្បូងវៀតណាម ) ឆ្នាំ 2012 បានបញ្ចប់ នាយប់ថ្ងៃទី 14 ឧសភា នៅស្រុក Tinh Bien ខេត្ត
An Giang ក្រោយរយះពេល 6 ថ្ងៃប្រព្រឹត្តិទៅ។ ផ្សារណាត់លើកនេះបានទាក់ទាញភ្ញៀវ
ចំនួន ១៦0000 នាក់ ក្នុងនិងក្រៅខេត្ត និង អតិថិជនកម្ពុជា ជាង ១៧ ពាន់នាក់ និង ចំ
ណូល បានមកពីការលក់ដូរទទួលបានជាង ១៨ ពាន់លានដុង។ នៅផ្សារណាត់ បណ្ដា អង្គភាពអាជិវកម្មក៏បានចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នា បើកសាខា ជួញ
ដូរ ទំនិញ ជាច្រើន ដូចជា៖ មូលដ្ឋានផលិតផ្លែឈើ Thanh Long (ខេត្ត tien Giang ) បានតភ្ជាប់វិនិយោគចូលដំបន់ដាំដុះថ្មី នៅខេត្តតាកែវ (កម្ពុជា) ក្រុមហ៊ុន Duong Chive
Sepical economic zone តភ្ជាប់ជាមួយអង្គភាពអាជីវកម្ម An Giang ឧទ្ទេសនាមគំរោងការណ៍
នៅដំបន់ច្រកទ្វាព្រំដែន ភ្នំពេញ។ ផ្សារណាត់ពាណិជ្ជកម្ម -ទេសចរណ៍ និងវិនិយោគវាល
ទំនាបទន្លេ Cuu Long ឆ្នាំ ២០១២ បានចាប់ផ្តើមសំរាប់កម្មវិធីជំរុញពាណិជ្ឆកម្មព្រំដែន
និង ជាព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មស្នូលក្នុងឆ្នាំ 2012 របស់ខេត្ត An Giang បង្កឱកាស
ផ្លាស់ប្តូររវាង បណ្ដាអង្គភាពអាជិវកម្មក្នុងខេត្ត ដំបន់វាលទំនាបទន្លេ Cuu Long ជាមួយ
បណ្ដាអង្គភាពអាជីវកម្មកម្ពុជា៕
|
បើកទូលាយការជួញរវាងដំបន់វាលទំនាបទន្លេ Cuu Longជាមួយបណ្ដាអង្គភាពអាជីវកម្មកម្ពុជា(internet) |