បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤
|
បើកមហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ |
(VOV)_ដោយមានទិសស្លោក៖ ខ្សែភាពយន្ត-ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ចីរ
ភាព មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយលើកទី៤បានបើកនាយប់ថ្ងៃទី១ វិច្ឆិ
កា នៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះមានឧបនាយករដ្ឋមន្ត្រី លោក Vu Duc
Dam រួមជាមួយសិល្បករ សិល្បការិនី អ្នកផលិតខ្សែភាពយន្តជាតិនិងអន្តរជាតិជា
ច្រើនកុះករ។ មហោស្រពឆ្នាំនេះឧទ្ទេសនាមខ្សែភាពយន្តចំនួន១៤៦ របស់ប្រទេសនិង
តំបន់ដែនដីចំនួន៤៣។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានអោយដឹងថា៖
“ មហោស្រពខ្សែភាពយន្តអន្តរជាតិហាណូយ បានបើកទូលាយក្របខ័ណ្ឌបរិមាណ
ខ្សែភាពយន្ត។ នេះក៏ជាឱកាសធំមួយ ដើម្បីបណ្ដាសិល្បករខ្សែភាពយន្តវៀតណាមនិង
អន្តរជាតិជួបជុំគ្នា ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា រួមចំណែកជំរុញខឿនខ្សែភាពយន្តវៀតណាម តំបន់និងអន្តរជាតិ។ ការលើកសរសើរ ឧទ្ទេសនាមអំពីអត្តសញ្ញាណវប្បធម៌ មនុស្សវៀតណាមក៏ជាគោលដៅមួយរបស់មហោស្រពខ្សែភាពយន្តអន្តរជាតិ
ហាណូយលើកនេះដែរ។”
មហោស្រពខ្សែភាពយន្តអន្តរជាតិ ហាណូយ លើកទី៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី
មួយដល់ថ្ងៃទីប្រាំខែវិច្ឆិកា៕