បើកមហោស្រពតែនៅតំបន់ខ្ពង់រាប Moc Chau
|
បើកមហោស្រពតែនៅតំបន់ខ្ពង់រាប Moc Chau |
(VOV)_មហោស្រពតែ Moc Chau លើកទី២ ឆ្នាំ២០១៧ ដោយប្រធានបទ៖ ភាព
ស្រស់ស្អាតនៃតំបន់ខ្ពង់រាប ត្រូវបានបើកនាយប់ថ្ងៃទី៧មេសា នៅមណ្ឌលទេសចរណ៍
ជាតិ Moc Chau ខេត្ត Son La ( ភាគខាងជើងវៀតនាម)។ នេះជាព្រឹត្តិការណ៍មួយក្នុង
ចំណោមសកម្មភាពនៃឆ្នាំទេសចរណ៍ បណ្ដាខេត្តនៅតំបន់បាយ័ព្យ និងប្រទេសទាំង
មូលដោយ ដោយខេត្ត Son La រៀបចំឡើង។ មហោស្រពតែតំបន់ខ្ពង់រាប Moc Chau
ឧទ្ទេសនាម ផ្សព្វផ្សាយ និងលើកសរសើរអ្នកផលិតកម្ម ធ្វើអាជីវកម្មតែ បណ្ដាផលិត
ផលតែ និងវប្បធម៌តែ។លោកស្រី Nguyen Thi Hoa អនុប្រធានគណៈកម្មាធិការប្រជា
ជនស្រុក Moc Chau ខេត្ត Son La បានអោយដឹងថា៖
“ មកចូលរួមមហោស្រពនេះ ភ្ញៀវទេសចរណ៍នឹងចូលរួមពិធីបុណ្យវប្បធម៌តែដ៏
ពិសេសដោយឡែក។ ឆ្នាំនេះយើងខ្ញុំបានរៀបចំសកម្មភាពគួរអោយទាក់ទាញជាច្រើន
ដូចជា៖បេះតែ ការតាំងពិព័រណ៌រូបថតតំបន់ខ្ពង់រាប។ សកម្មភាពទាំងនេះនឹងបន្សល់
ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរចំពោះភ្ញៀវទេសចរគ្រប់រូប៕”