បើកសិក្ខាសាលាវិទ្យាសាស្ត្ររយៈពេល ៥៥ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញ

(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រ  “រយៈពេល ៥៥ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញក្នុងស្ថាប័នមជ្ឈឹម (១៩៦៩ - ២០២៤)” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៩ ខែសីហានៅទីក្រុងហាណូយ។ 

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់ពីកម្លាំងរស់យ៉ាងរឹងមាំ និងតម្លៃអមតៈនៃមរតកសាសន៍នេះ។  ទន្ទឹមនឹងនោះ លើកត្រដែតនូវសមិទ្ធិផល និងមេរៀនដែលបានសិក្សាក្នុងរយៈពេល ៥៥ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោកប្រធានហូជីមិញនៅតាមបណ្តាស្ថាប័នមជ្ឈឹម; បញ្ជាក់អត្ថន័យទិសដៅនៃមរតកសាសន៍របស់លោកប្រធានចំពោះបដិវត្តន៍វៀតណាមក្នុងបរិបទបច្ចុប្បន្ន។ តាមនោះ ដាក់ចេញសំណើរ និងដំណោះស្រាយដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមរតកសាសន៍របស់លោកប្រធានហូជីមិញនៅតាមបណ្តាស្ថាប័នមជ្ឈឹម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ