បក្សកុម្មុយនិស្តវៀតណាមកំពុងពង្រីកកេរ្តិ៍មរតករបស់ថ្នាក់ដឹកនាំជំនាន់មុនៗ

(VOVWORLD) - កេរ្តិ៍មរតករបស់លោកអគ្គលេខាបក្ស ង្វៀន ភូជុង នឹងក្លាយទៅជាផ្នែកមួយដែល មិនអាចខ្វះបានក្នុងបុព្វហេតុកសាងបក្ស និងប្រទេសវៀតណាម ក្រោមការដឹកនាំរបស់ លោកអក្គលេខាបក្ស ប្រធានរដ្ឋថ្មី តូ ឡឹម។ 

បក្សកុម្មុយនិស្តវៀតណាមកំពុងពង្រីកកេរ្តិ៍មរតករបស់ថ្នាក់ដឹកនាំជំនាន់មុនៗ - ảnh 1អ្នកប្រាជ្ញអង់គ្លេសបានអត្ថាធិប្បាយថា កេរ្តិ៍មរករបស់អតីតអគ្គលេខាបក្ស ង្វៀន ភូជុង នឹងបន្តត្រូវបានពង្រីកក្នុងការងារកសាងបក្សរបស់វៀតណាម។ រូបភាព៖ Thanh Dat/TTXVN
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក Kyril Whittaker អ្នកស្រាវជ្រាវ នយោបាយនិងប្រវត្តិសាស្ត្រវៀតណាម និងជាបក្ខជននៃគណបក្សកុម្មុយនិស្តចក្រភព អង់គ្លេស (CPB) បានបញ្ជាក់ថា ដំណើរការសិក្សា និងបទពិសោធន៍នៃមុខតំណែង ការងារជាច្រើនបានជួយលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម សន្សំចំណេះដឹង និង បទពិសោធន៍ ដើម្បីទទួលតួនាទីជាថ្នាក់ដឹកនាំ។ ការសន្យារបស់លោកអគ្គលេខាបក្ស ប្រធាន តូ ឡឹម ក្នុងសន្ទរកថាចូលកាន់តំណែងនោះ បានបង្ហាញថា បក្សកុម្មុយនិស្ត វៀតណាមបានស្រូបយកកេរ្តិ៍មរតករបស់ថ្នាក់ដឹកនាំជំនាន់មុន រួមទាំងលោកប្រធាន ហូជីមិញ អតីតអគ្គលេខាបក្ស លោក Le Duan និង លោក Truong Chinh ក្នុងបុព្វ ហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ តាមប្រពៃណីបដិវត្តន៍វៀតណាម។
ដោយនិយាយអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅវៀតណាម លោក Whittaker ជឿជាក់ថា ការប្រយុទ្ធនេះនឹងបន្តត្រូវបានអនុវត្តន៍យ៉ាងសកម្ម និងមាន ប្រសិទ្ធភាពក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ អ្នកប្រាជ្ញអង់គ្លេសរូប នេះជឿជាក់ថា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម នឹងបន្តចាត់ការអំពើពុករលួយ គ្រប់កម្រិតប្រកបដោយប្រសិទ្ធភាព និងសកម្ម ធានានូវភាពខ្ជាប់ខ្ជួនរបស់បក្សក្នុងការ ប្រតិបត្តិតាមក្រមសីលធម៌បដិវត្តន៍។ លោក Whittaker បាននិយាយថា យុទ្ធនាការ ប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាម និងឥទ្ធិពលនៃយុទ្ធនាការនេះ ពិតជា បានធ្វើឲ្យមិត្តភក្តិអន្តរជាតិជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង។
លោក Whittaker បានធ្វើអត្ថាធិប្បាយថា វៀតណាមកំពុងដើរលើមាគ៌ាត្រឹមត្រូវ ក្នុងការកសាងសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អជាបន្ត បន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចរបស់ វៀតណាមគឺ អាស្រ័យដោយគោលនយោបាយដ៏ឥតងាករេ ដែលដាក់ប្រជាជនជា ចម្បង និងជាមជ្ឈភាពនៅក្នុងនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ