បក្សនិងរដ្ឋយកចិត្តទុកដាក់ជាពិសេសដល់ការងារថែទាំ ជនមានគុណបំណាច់ចំពោះរដ្ឋ
|
អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan (VOV) |
Vovworld-នារសៀលថ្ងៃទី១១សីហានៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូកម្មាភិបាលបដិវត្តន៍ជើងចាស់យុទ្ធជនពិការនិងសាច់
ញាតិរបស់យុទ្ធជនពលីរបស់ខេត្ត Vinh Long អនុប្រធានរដ្ឋវៀតណាមលោកស្រី
Nguyen Thi Doan បានវាយតំលៃខ្ពស់ចំពោះគុណបំណាច់ដ៏ធំសម្បើមរបស់បណ្ដា
កម្មាភិបាលដែលត្រូវសត្រូវចាប់ឃុំខ្លួនយុទ្ធជនពិការនិងសាច់ញាតិរបស់យុទ្ធជន
ពលីរបស់ខេត្ត Vinh Long ក្នុងកិច្ចការតស៊ូការពារមាតុប្រទេស។ អនុប្រធានរដ្ឋបាន
សង្កត់ធ្ងន់ថា បក្សរដ្ឋរដ្ឋសភារដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់
បណ្ដាមុខសញ្ញាដោយការផ្ដួចផ្ដើមគំនិតគោលនយោបាយជាក់ស្ដែង។ ដោយហេតុ
នេះជីវភាពរស់នៅខាងស្មារតីនិងសំភារៈរបស់ជនមានគុណបំណាច់ត្រូវបានលើក
ស្ទូយជាបង្គួរ។ អនុប្រធានរដ្ឋមានបំណងជនមានគុណបំណាច់ខេត្ត Vinh Long បន្ត
ចូលរួមសេនាធិការជាមួយគណៈកម្មាធិការបក្សរដ្ឋអំណាចដើម្បីកសាង Vinh Long កាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ៕