(VOV)-នាព្រឹកថ្ងៃទី ២៧សីហានៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម
Nguyen Thi Doan បានទទួលជួបជាមួយក្រុមនិស្សិតឆ្នើមជាប់លេខ១នៃបណ្តា
មហាវិទ្យាល័យ សាលាជាន់ខ្ពស់ សាលាសភាបណ្ឌិតលើទូទាំងទីក្រុងហាណូយ និងក្រុមអ្នកជាប់លេខ១របស់ទីក្រុង Da Nang ក្នុងឱកាសក្រុមនេះមកទស្សនារាជ
ធានីហាណូយ។ នៅទីនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងពីការ
យកចិត្តទុកដាក់ជាពិសេសរបស់បក្ស និងរដ្ឋចំពោះជំនាន់វ័យក្មេង និងជឿជាក់
ថា អ្នកជាប់លេខ១ទាំងអស់នេះ នឹង សម្រេចបានក្តីសុបិនរបស់ខ្លួន និងក្លាយទៅ
ជាកត្តាសំខាន់ដើម្បីកសាងសង្គម រៀនសូត្រ១ ខឿនសេដ្ឋកិច្ចបញ្ញា១ជឿនលឿន រួមចំណែកឲ្យការអភិវឌ្ឍន៌នៃប្រទេសជាតិ។ លោកស្រីមានប្រសាសន៌ថា៖
“បក្ស រដ្ឋវៀតណាមជានិច្ចកាលចាត់ទុក វិស័យអប់រំ បណ្តុះបណ្តាល និងវិទ្យាសាស្រ្តបច្ចេកវិទ្យាជាមុខព្រួញ និងមានគោលនយោបាយល្អបំផុត សម្រាប់ជនមានទេពកោសល។ រដ្ឋជានិច្ចកាលជឿជាក់និងផ្អែកទៅលើប្រភព ធនធានមនុស្សគុណភាពខ្ពស់ដើម្បីកសាងនិងអភិវឌ្ឍន៌ប្រទេសជាតិ”៕