បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧
|
បើកសន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)២៧ (VOV) |
Vovworld-នាថ្ងៃទី២១វិច្ឆិកា សន្និសីទជាន់ខ្ពស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)លើកទី២៧(អាស៊ាន២៧) បានបើកជាផ្លូវការនៅរដ្ឋធានីគួរឡាលាំពួរ
របស់ម៉ាឡេស៊ី។ ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះទន្ទឹមនឹងនោះ
ជាប្រធានសន្និសីទជាន់ខ្ពស់អាស៊ានលោក Najib Razak បានសង្កត់ធ្ងន់ទៅលើការ
បង្កើតសហគមន៍អាស៊ាន២០១៥ជាការបោះជំហានប្រវត្តិសាស្ត្រសំខាន់របស់អាស៊ាន
នាំអាស៊ានទៅក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីខ្ពស់ជាង។ ការបង្កើតសហគមន៍អាស៊ាន
នឹងបន្តនាំមកផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រជាជននិងប្រទេសសមាជិកដូចជាបង្ក
លក្ខណៈងាយស្រួលដើម្បីទាក់ទងទីផ្សារកាត់បន្ថយតំលៃទំនិញជាដើម។
បន្ទាប់ពីពិធីបើកនេះ ថ្នាក់ដឹកនាំអាស៊ានបានចូលរួមសម័យប្រជុំពេញអង្គសន្និសីទ
ជាន់ខ្ពស់អាស៊ានលើកទី២៧។ នៅទីនេះបណ្ដាថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់ថា
ការកសាងសហគមន៍អាស៊ានជាដំណើរការជាបន្តបន្ទាប់ ឯកភាពថា អាស៊ានត្រូវបន្ត
ពង្រឹងនិងនាំការចងសម្ព័ន្ធអាស៊ានឡើងកំពស់ថ្មីលើមូលដ្ឋានបន្តនិងពង្រីករាល់សមិទ្ធិ
ដែលទទួលបាន។ តាមនោះថ្នាក់ដឹកនាំអាស៊ានបានអនុម័តលើទស្សនវិស័យសហគមន៍អាស៊ាន២០២៥និងផែនការមេចំនួន៣អនុវត្តទស្សនវិស័យដោយប្រធានបទអាស៊ាន
២០២៥៖រួមរឹងមាំឈានទៅមុខ។ បណ្ដាថ្នាក់ដឹកនាំក៏ឯកភាពត្រូវពង្រឹងតួនាទីស្នូលរបស់
អាស៊ានក្នុងទំនាក់ទំនងជាមួយដៃគូដូចជាក្នុងការកំណត់រចនាសម្ព័ន្ធដំបន់៕