បើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស

បើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស - ảnh 1
ទិដ្ឋភាពនៃពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស (រូបថត៖baotintuc.vn)

(VOVworld) - ពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់
គ្លេសត្រូវបានរៀបចំឡើងនៅរាជធានីឡុងដ៍នាថ្ងៃទី៣០ កញ្ញា។ថ្លែងមតិនៅទីនេះ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Nguyen Van Thao បាន អះអាងថា
ការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិជាមួយដៃគូអន្តរជាតិនានា ក្នុងនោះមាន
អង់គ្លេស គឺជាសសរស្នូលមួយនៃដំណើរការសមាហរណកម្មលើ គ្រប់ជ្រុងជ្រោយ
របស់វៀតណាម។ការបង្កើតស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅអង់គ្លេសចំឱ
កាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនង
ដៃគូយុទ្ធសាស្ត្រ បានបង្ហាញពីប្ដេជ្ញាចិត្តរបស់វៀតណាមក្នុង ការជំរុញកិច្ចសហ
ប្រតិបតិ្តការទ្វេភាគីលើវិស័យការពារជាតិ។វៀតណាមជានិច្ច កាលគោរពរតួនាទី
របស់អង់គ្លេសលើឆាកអន្តរជាតិហើយជឿជាក់ថា កិច្ចសហ ប្រតិបតិ្តការលើវិស័យ
ការពារជាតិរវាងប្រទេសទាំងពីរមិនត្រឹមតែនាំមកនូវផល ប្រយោជន៍ខាងសន្តិសុខ
សំរាប់ប្រទេសនិមួយៗប៉ុណ្ណោះទេ គឺថែមទាំងនឹងរួម ចំណែកធានាសន្តិភាព ស្ថិរ
ភាពនៅតំបន់និងលើពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ