បើកសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀត ណាមនីតិកាលទី ១៥

(VOVWORLD) - សម័យប្រជុំលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ២១ តុលា នៅទីក្រុងហាណូយ។ សម័យប្រជុំបានផ្សាយបន្តផ្ទាល់តាមវិទ្យុសម្លេងវៀតណាម ទូរទស្សន៍វៀតណាម និងទូរទស្សន៍រដ្ឋសភាវៀត ណាម។ មុនពេលបើកសម័យប្រជុំ ប្រតិភូរដ្ឋសភាបានចំណាយពេលស្មឹងស្មាធ ១ នាទី រំលឹកដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាលនិងយុទ្ធជនដែលបានពលីជីវិតដោយសារព្យុះទីហ្វុងយ៉ាហ្គីនិងទឹកជំនន់នាពេលថ្មីៗនេះ។

បើកសម័យប្រជុំលើកទី ៨ រដ្ឋសភាវៀត ណាមនីតិកាលទី ១៥ - ảnh 1ប្រធានរដ្ឋសភាលោក ត្រីន ថាញ់មិន អញ្ជើញថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៥ (រូបថត៖ quochoi.vn)

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោកត្រីន ថាញ់មិនបានឲ្យដឹងថា ទាក់ទងនឹងការងារនីតិបញ្ញត្តិ ក្នុងសម័យប្រជុំនេះ រដ្ឋសភានឹងពិនិត្យនិងអនុម័តលើច្បាប់ចំនួន ១៥ និងសេចក្តីសម្រេចចិត្តលើច្បាប់ចំនួន ៣ ហើយរដ្ឋសភានឹងពិចារណា និងផ្តល់យោបល់លើ គម្រោងច្បាប់ចំនួន ១៣។

“នេះជាសម័យប្រជុំភាគច្រើនគឺផ្តោតទៅលើការងារតាក់តែងច្បាប់។ សេច ក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានពិចារណាក្នុងសម័យប្រជុំនេះ ទាក់ ទងនឹងវិស័យជាច្រើន ដែលទាមទារជាបន្ទាន់ក្នុងការអនុវត្ត ហើយត្រូវបានធុរកិច្ច អ្នកបោះឆ្នោត និងប្រជាពលរដ្ឋទូទាំងប្រទេសចាប់អារម្មណ៍។ តាមនោះ ខ្ញុំស្នើឱ្យប្រតិភូរដ្ឋសភាលើកកម្ពស់ប្រជាធិបតេយ្យ បញ្ញា វិជ្ជាជីវៈ   ហើយផ្តោតលើការប្រឹក្សាយោបល់ទាំងខ្លឹមសារ និងបច្ចេកទេសនីតិបញ្ញត្តិនៃគម្រោងច្បាប់។ ដោយធានាថា ច្បាប់និងសេចក្តីសម្រេចចិត្តដែលរដ្ឋសភាបានអនុម័តប្រកបដោយគុណភាពខ្ពស់ បង្កើតលក្ខខណ្ឌអំណោយផល និងភាពបត់បែនសម្រាប់រដ្ឋាភិបាលក្នុងដំណើរការអនុវត្តច្បាប់”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រី ថាញ់មិន។

ទាក់ទង់នឹងការឃ្លាំមើលកំពូល ប្រធានរដ្ឋសភា លោក ត្រីន ថាញ់មិនបានឲ្យដឹងថា រដ្ឋសភានឹងស្តាប់របាយការណ៍បូកសរុបមតិយោបល់ និងអនុសាសន៍របស់អ្នកបោះឆ្នោត និងប្រជាជន។ រដ្ឋសភាពិចារណាលើការបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបញ្ហាបុគ្គលិកមួយចំនួនទៀតដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ស្របតាមបទប្បញ្ញត្តិរបស់បក្ស ច្បាប់របស់រដ្ឋ។

នៅក្នុងសម័យបើក អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានថ្លែងសុន្ទរកថាដ៏សំខាន់មួយ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម បានមានប្រសាសន៍ថា នេះជាសម័យប្រជុំ ដោះស្រាយបញ្ហាសំខាន់ជាច្រើនរបស់ប្រទេសជាតិ ដើម្បីបង្កើតបុព្វបទលើគ្រប់ជ្រុងជ្រោយ នាំប្រទេសជាតិចូលទៅក្នុងយុគសម័យថ្មី។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹមបានសង្កត់ធ្ងន់ថា៖ “ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសក្នុងយុគសម័យថ្មី ខ្ញុំស្នើឱ្យរដ្ឋសភាបន្តការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវអង្គភាពប្រតិបត្តិការរបស់ខ្លួន ដោយផ្តោតលើបញ្ហាចំនួនបី។ ទីមួយគឺការផ្លាស់ប្តូរថ្មីការងារនីតិបញ្ញត្តិ   ក្នុងនោះផ្លាស់ប្តូរថ្មីការត្រិះរិះ និងកសាងច្បាប់ក្នុងទិសដៅដែលធានានូវតម្រូវការគ្រប់គ្រងរដ្ឋ បើកទូលាយធនធានទាំងអស់សម្រាប់ការអភិវឌ្ឍ។   ទី២ រដ្ឋសភាអនុវត្តមុខងារឃ្លាំមើលកំពូលរបស់ខ្លួនឲ្យបានល្អប្រសើរជាង និងសម្រេចលើបញ្ហាសំខាន់ៗរបស់ប្រទេស។   ទី៣ មានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លានូវការរៀបចំ និងប្រតិបត្តិការរបស់រដ្ឋសភា ដោយធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព   ព្រមទាំងលើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់សមាជិកសភា។ ដោយចាត់ទុក នេះជាកត្តាស្នូលក្នុងចំណោមកត្តាស្នូលនៃការផ្លាស់ប្តូរថ្មីប្រតិបត្តិការរបស់រដ្ឋសភា”

បន្ទាប់មក រដ្ឋសភាបានស្តាប់របាយការណ៍របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៤; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ