បូកសរុបរយៈពេល៣ឆ្នាំអនុវត្តន៍កម្មវិធីគោលដៅជាតិកសាងជនបទថ្មី
(VOVworld)-នាព្រឹកថ្ងៃទី១៦ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជា
ណែនាំមជ្ឈឹម ទទួលបន្ទុកកម្មវិធីគោលដៅជាតិកសាងជនបទថ្មី បានបូកររុបរយៈ
ពេល ៣ឆ្នាំអនុវត្តន៍កម្មវិធីដំណាក់កាល២០១០-២០១៤ និងពិភាក្សាអំពីដំណោះ
ស្រាយ អនុវត្តន៍ភារកិច្ចឆ្នាំ២០១៥។ នាយករដ្ឋមន្រ្តី លោក Nguyen Tan Dung ឧប
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោកVu Van Ninh បានធ្វើជាអធិបតីកិច្ចប្រជុំនេះ។
|
ទិដ្ឋភាពនៃកិច្ចប្រជុំ(រូបថតៈ vov.vn) |
ថ្លែងមតិក្នុងសន្និសីទ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម
លោក Cao Duc Phat បានអះអាងថា៖ កសាងជនបទថ្មីជាការផ្តួចផ្តើម គំនិតដ៍ត្រឹម
ត្រូវនិងទាន់ពេលវេលារបស់បក្សកុម្មុយនិស្តវៀតណាម ។ ក្បាល ម៉ាស៊ីនដឹកនាំ
កម្មវិធីគឺត្រូវព្រមៗគ្នា យន្តការគោលនយោបាយជាច្រើនបានផ្សព្វផ្សាយដែល
ក្លាយជាកម្លាំងចលករជម្រុញដំណើរវិវឌ្ឍន៍។ ចលនាប្រឡងប្រណាំង “ប្រទេស
ទាំងមូលរួមដៃកសាងជនបទថ្មី” បំផុសឡើងដោយនាយករដ្ឋមន្រ្តី បានជះឥទ្ធិពល
ដល់ការយកចិត្តទុកដាក់ ជួយឧបត្ថម្ភប្រភពធនធានមនុស្សខ្ពស់ និង លើកទឹកចិត្ត
ស្មារតីរបស់សង្គមទាំងមូលចំពោះចលនានេះ៕