បើកសវនការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះនៅមណ្ឌលសេដ្ឋកិច្ច VUNG ANG - ខេត្ត HA TINH
|
បើកសវនការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះនៅមណ្ឌលសេដ្ឋកិច្ច VUNG ANG - ខេត្ត HA TINH |
(VOV)_នាថ្ងៃទី១២ វិច្ឆិកា តុលាការប្រជាជនខេត្ត Ha Tinh បានបើកសាវនការ
កាត់ក្តីសាលាដំបូង ករណីអំពីការបង្កអុកឡុកសណ្ដាប់ធ្នាប់សាធារណះ និងប្រឆាំង
នឹងអាជ្ញាធរ នៅមណ្ឌលសេដ្ឋកិច្ច Vung Ang ស្រុក Ky Anh ខេត្ត Ha Tinh ។
នៅទីនេះ បណ្ដាជនជាប់ចោទបានសារភាពថា៖ នាថ្ងៃទី១៣ និងទី១៤ ឧសភាឆ្នាំ២០១៤ ពួកគេបានញុះញង់មនុស្សផ្សេងៗ ធ្វើដំណើរដើរជាក្បួន ដោយខុសច្បាប់
នៅកំណាត់ផ្លូវទី៣ វិថី១អា ជាផ្លូវចូលក្រុមហ៊ុន Formosa Ha Tinh ។ បន្ទាប់នោះ គេ
បានធ្វើដំណើរចូលក្នុងក្រុមហ៊ុនមួយចំនួនដែលមានពលករបរទេសកំពុងធ្វើការ ប
ង្កអស្ថិរភាព បង្កអុកឡុក បំផ្លេចបំផ្លាញ់ទ្រព្យសម្បត្តិ ប្រឆាំងនឹងអាជ្ញាធរ …លៗ
ក្រោយពីនិត្យពិន័យលើឯកសារ ភស្តុតាង និងស្ដាប់ការរៀបរាប់របស់ជនជាប់
ចោទ…ជាដើម ក្រុមប្រឹក្សារជំនុំជំរះបានសន្និដ្ឋានថា៖ អំពើរបស់បណ្ដាជនជាប់ចោទ
គឺជាអំពើបង្កគ្រោះថ្នាក់សំរាប់សង្គម ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពវិនិយោគ
ពីបរទេស ក៏ដូចជាស្ថានភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមណ្ឌលសេដ្ឋកិច្ច Vung Ang និងអំពើនេះត្រូវផាក់ពិន័យអោយម៉ត់ចត់។ តាងនាមអោយក្រុម
ប្រឹក្សារជំរុំជំរះ អ្នកវិនិច្ឆ័យ Nguyen Van Thang អនុប្រធាន តុលាការប្រជាជនខេត្ត
Ha Tinh បានប្រកាសទោសជនជាប់ចោទត្រូវជាប់ពន្ធនាគារពី១៥ដល់១៩ខែដែរ៕