បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់ ត្រូវបានចាប់ជំរិតនៅភាគខាងត្បូងប្រទេសយេម៉ែន
(VOVWORLD) - នៅថ្ងៃទី ១៣ ខែកុម្ភៈ អង្គការសហប្រជាជាតិបានឲ្យដឹងថា បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់ ត្រូវបានចាប់ជំរិតនៅភាគខាងត្បូងប្រទេសយេម៉ែន។
ក្បួនរថយន្តនៃអង្គការសហប្រជាជាតិនៅយេម៉ែន។ (រូបថត៖ AA)
|
យោងតាមអ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Eri Kaneko បុគ្គលិកអង្គការសហប្រជាជាតិចំនួន ៥ នាក់ ត្រូវបានចាប់ជំរិតនៅក្នុងខេត្ត Abyan នៅពេលកំពុងធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុងកំពង់ផែ Aden បន្ទាប់ពីបានបំពេញបេសកកម្មនៅក្នុងមូលដ្ឋានមួយ។ អង្គការសហប្រជាជាតិកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាបុគ្គលិកទាំង ៥នាក់ នេះ នឹងត្រូវបានដោះលែង។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា តើក្រុមណាបានចាប់ជំរិតបុគ្គលិកអង្គការសហប្រជាជាតិទាំងនោះទេ៕