(VOV)_សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) មិន
ផ្លូវការ ( ISOM-APEC) 2017 ជាសកម្មភាពចាប់ផ្តើមឆ្នាំ APEC ដោយវៀតណាមទទួល
រៀបចំ ត្រូវបានបើកនាថ្ងៃទី៩ខែធ្នូនៅទីក្រុងហាណូយ។ ចំពោះបំរ៉ែបំរួលខ្លាំងក្លានៅលើ
ពិភពលោក និងនិន្នាការតភ្ជាប់នៅក្នុងតំបន់ និង APEC កាន់តែស៊ីជំរៅ និងទូលំទូ
លាយពីមួយថ្ងៃទៅមួយថ្ងៃ ការរៀបចំឆ្នាំ APEC ២០១៧ សន្និសីទ ISOM- APEC បាន
បង្ហាញនូវចក្ខវិស័យយុទ្ធសាស្ត្ររបស់វៀតណាម អំពីអាស៊ី-ប៉ាស៊ីហ្វីក នាំចេញអាទិភាព
ជាក់ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ APEC ប្រកបដោយប្រសិទ្ធិភាព ជាក់ស្ដែង
ថែមទៀត នាពេលខាងមុខនេះ។
|
បង្កើតកម្លាំងចលករថ្មីពូនជ្រុំអោយអនាគតរបស់អាស៊ី-ប៉ាស៊ីហ្វីក |
ដំណាងជាង៤០០នាក់សុទ្ធតែ ជាបណ្ដាអ្នកនយោបាយអ្នកប្រាជ្ញ អាជីវករ ក្នុង
ខឿនសេដ្ឋកិច្ចជាសមាជិក APEC និងអង្គការអន្តរជាតិនានា បានចូលរួម ISOM-
APECលើកនេះ។ ក្នុងសភាពការណ៍ ស្ថានភាពតំបន់និងអន្តរជាតិកំពុងប្រែប្រួលខ្លាំង
ក្លា ពិបាកព្យាករណ៍ ជាពិសេសគឺនិន្នាការគាំពារ និងឆ្ពោះទៅផ្ទៃក្នុង កំពុងលេចចេញ
នោះ។ នេះជាពេលវេលាដែល APEC ត្រូវពង្រីកតួនាទីដឹកនាំជំរុញកំណើនស្ថិរភាព
ពង្រឹងនិងពង្រីកប្រព័ន្ធពាណិជ្ជកម្មពហុទិស។
ដូច្នេះ ដោយប្រធានបទដែលវៀតណាមជ្រើសរើសសំរាប់ឆ្នាំ ២០១៧នេះគឺ៖”
បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអោយអនាគតរួម” ដើរតួនាទីដ៏សែនសំខាន់។
បណ្ដាចំណុចស្នូលជាអាទិភាព
នៅសន្និសីទជាន់ខ្ពស់ APEC ២០១៦ ប្រព្រឹត្តទៅនៅទីក្រុងLima ប៉េរូ នាខែវិច្ឆិ
កាកន្លងទៅ វៀតណាមបាននាំចេញអាទិភាពចំនួន៤ ដើម្បីបំភ្លឺនិងអនុវត្តប្រធាន
បទនេះ រួមមាន៖ ជំរុញខ្លាំងកំណើនស្ថិរភាព គ្របដណ្ដប់និងច្នៃប្រឌិតថ្មី តួនាទីគន្លឹះ
របស់ APEC ក្នុងការជំរុញតភ្ជាប់សេដ្ឋកិច្ចតំបន់ប្រកបដោយស៊ីជំរៅនិងទូលំទូលាយ
សមត្ថភាពប្រកួតប្រជែងច្នៃប្រឌិតថ្មីក្នុងដំណាក់កាលថ្មី បង្កើនសន្តិសុខស្បៀងអា
ហារ និងកសិកម្មនិរន្តរភាព បន្សាំជាមួយបំរ៉ែបំរួលអាកាសធាតុ។ ដោយប្រធានបទ
៖បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រុំអោយអនាគតរបស់អាស៊ី-ប៉ាស៊ីហ្វីក ដំណាង
ទាំងឡាយបានអះអាងថា៖បណ្ដាអាទិភាពដោយវៀតណាមនាំចេញគឺសមស្រប ជា
មួយដំណើការអភិវឌ្ឍន៍នាបច្ចុប្បន្ន របស់ APEC។ ឯកអគ្គរដ្ឋទូត Nguyen Nguyet
Nga ទីប្រឹក្សាជាន់ខ្ពស់ គណៈលេខាធិការដ្ឋាន APEC វៀតណាម២០១៧ បានអះអាងថា៖
“ ក្នុងការផ្តើមគំនិតផ្សេងៗនាបច្ចុប្បន្ននេះ សុទ្ធតែប្រមូលផ្តុំទៅលើអាទិភាព
ធំៗ របស់ APEC និងសមសម្របជាមួយតម្រូវការថ្មីនៃកំណើននិងការតភ្ជាប់។ ក្នុង
នោះ ប្រការសំខាន់បំផុតគឺកំណើនគុណភាព។ ដូច្នេះ យើងនាំចេញគំនិតថ្មីស្ដីអំពីកំ
ណើនគុណភាព អំពីការតភ្ជាប់ អំពីកំណែទម្រងខឿនសេដ្ឋកិច្ច ប្រការនេះសមស្រប
ជាមួយតម្រូវការរបស់វៀតណាម និងតម្រូវការថ្មីរបស់ APEC នាបច្ចុប្បន្ន។”
ការនាំចេញប្រធានបទអាទិភាព ដើម្បីខឿនសេដ្ឋកិច្ចជាសមាជិក APEC ពិ
ភាក្សា និងឆ្ពោះទៅការអនុវត្ត ដើរតួនាទីដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍របស់
APEC។ លោក Bui Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាម និងជាប្រធាន
SOM APEC 2017 បានអោយដឹងថា៖
“ យើងបានកំណត់អាទិភាពធំៗចំនួន៤ ក្នុងឆ្នាំ២០១៧ នោះគឺតភ្ជាប់សេដ្ឋ
កិច្ច វិស័យអភិវឌ្ឍន៍និរន្តរភាព ផ្លាស់ប្តូរថ្មីច្នៃប្រឌិត និងពិសេសគឺកំណែទម្រង់សហ
គ្រាសទ្រង់ទ្រាយតូចនិងមធ្យម។បណ្ដាអ្នកជំនាញការ អ្នកប្រាជ្ញ និងមន្ត្រីជាន់ខ្ពស់
នៃខឿនសេដ្ឋកិច្ចសមាជិកAPEC នឹងបន្តផ្តល់មតិចំពោះបញ្ហានេះ។ គោលដៅ
របស់យើងគឺកសាងសហគមន៍ APEC ដើម្បីប្រជាជន ដើម្បីប្រទេសជាសមាជិក
និងដើម្បីសហគ្រាសក្នុងAPEC។”
ការផ្សព្វផ្សាយរូបភាពស្ដីអំពីទឹកដីនិងមនុស្សវៀតណាម
ចំពោះបំរ៉ែបំរួលនានាលើពិភពលោក និងនិន្នាការតភ្ជាប់ក្នុងតំបន់ និងAPEC
កាន់តែខ្លាំងក្លា ការរៀបចំ ឆ្នាំ APEC ២០១៧នេះបានបង្ហាញនូវចក្ខុវិស័យយុទ្ធសាស្ត្រ
របស់វៀតណាមចំពោះអាស៊ី-ប៉ាស៊ីហ្វីក។ សន្និសីទ ISOM –APEC ជាសកម្មភាពដើម
ដំបូង ក្នុងឆ្នាំ APEC ២០១៧ បានអះអាងនូវការត្រៀមរៀបចំយ៉ាងហ្មត់ចត់ ប្រកប
ដោយជំនាញរបស់វៀតណាម។ គោលដៅរបស់ ISOM – APEC គឺបង្កើតការស្រុះចិត្ត
គំនិតជាធ្លុងមួយ កត់សម្គាល់ និងការវាយតំលៃខ្ពស់ របស់ខឿនសេដ្ឋកិច្ចជាសមាជិក
ចំពោះប្រធានបទដែលបានវៀតណាមនាំចេញ។ ក្រៅពីនោះ មានសារមួយទៀត
ដែលវៀតណាមចង់ផ្តាំផ្ញើ តាមរយៈការទទួលរៀបចំឆ្នាំ APEC ២០១៧នេះគឺការផ្សព្វ
ផ្សាយរូបភាពអំពីទឹកដី និងមនុស្សវៀតណា។ នេះក៏ជាឱកាសដើម្បីវៀតណាមទទួល
មតិរបស់ដំណាង អង្គការអន្តរជាតិ អ្នកប្រាជ្ញា និងអាជីវករ ដើម្បីបំរើអោយបុព្វ
ហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ៕