បង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហជីពវៀតណាមនិងសឹង្ហបុរី។
VOV-នារសៀលថ្ងៃទី១៥សីហា នៅក្រុងហាណូយ ក្នុងពិធីជួបសន្ទនាជា មួយគណៈប្រតិភូជាន់ខ្ពស់មហាសន្និបាតសហជីពសឹង្ហបុរីដឹកនាំដោយលោក
Heng Chee How អគ្គលេខាធិការរងសហជីព រដ្ឋមន្ត្រីជាន់ខ្ពស់ទទួលបន្ទុក
ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធសហជីពទូទៅវៀតណាម Dang
Ngoc Tung បានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Heng
Chee How បានរួមចំណែកបង្កើននិងជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការផ្សាភ្ជាប់ដ៏ល្អប្រសើររវាងអង្គការសហជីពនៃប្រទេសទាំង
ពីរ។ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម-សឹង្ហបុរីត្រូវបានបង្កើតជាផ្លូវការពី
ឆ្នាំ១៩៧៣ និងត្រូវបានលើកកំរិតក្លាយទៅជាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ។
នាបច្ចុប្បន្នសឹង្ហបុរីជាវិនិយោគិនបរទេសធំទី៤នៅវៀតណាមលើវិស័យជាច្រើន ដូចជារុករកអាជីវកម្មប្រេងឧស្ម័ន កែច្នៃកសិ-រុក្ខា-ជលផល កសាងហេដ្ឋានរចនា
សម្ព័ន្ធជាដើម៕