បង្កើនកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍

(VOVWORLD) -តំណាងជាន់ខ្ពស់មកពីប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសជាសមាជិកនៃប្រព័ន្ធផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង MLC ទាំង ៦ បានចូលរួសម័យពិភាក្សា ក្រោមប្រធានបទបង្កើន កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយថ្មីនិងការជំរុញទេសចរណ៍។
បង្កើនកិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ - ảnh 1 ទិដ្ឋភាពនៃម័យពិភាក្សា ក្រោមប្រធានបទបង្កើន កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ

នាថ្ងៃទី ៣ កក្កដា បន្តកម្មវិធីសន្និសីទអំពីប្រព័ន្ធផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (MLC) 2018 នៅទីក្រុង Vietiane នោះ តំណាងជាន់ខ្ពស់មកពីប្រព័ន្ធផ្សព្វផ្សាយធំៗរបស់ប្រទេសជាសមាជិក MLC ទាំង ៦ បានចូលរួសម័យពិភាក្សា ក្រោមប្រធានបទបង្កើន កិច្ចសហប្រតិបត្តិការលើប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសគឺ ប្រព័ន្ធផ្សព្វផ្សាយថ្មីនិងការជំរុញទេសចរណ៍។ នៅក្នុងសម័យពិភាក្សានេះ អង្គប្រជុំសុទ្ធតែបានសង្កត់ធ្ងន់ថា៖ ទេសចរណ៍គឺជាវិស័យសហប្រតិបត្តិការដែលមានសក្តានុពលរវាងបណ្ដាប្រទេសជាសមាជិក MLC រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ផ្នែកទេសចរណ៍គឺជាឧត្តមភាពដ៏ធំធេងរបស់ប្រទេសេនីមួយៗ ហើយរួមវិភាគទានក្នុងការផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងរួមវិភាគទានទៅក្នុងផលិតផលសរុបក្នុងស្រុក  (GDP)។

នៅក្នុងសម័យពិភាក្សានេះ អង្គប្រជុំបានឯកភាពថា៖ សារព័ត៌មានផ្លូវការចាំបាច់ត្រូវផ្លាស់ប្ដូរទាំងមាតិការផង និងរបៀបផ្សព្វផ្សាយផង សំដៅឆ្លើយតបនឹងតម្រូវការថ្មី ក្នុងយុគសម័យផ្សព្វផ្សាយថ្មី ប៉ន្តែត្រូវរក្សារគោលការណ៍ និង ក្រមសីលធម៌វិជ្ជាជីវៈផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ