បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងបណ្ដាសហគ្រាសជប៉ុនជាមួយតំបន់វៀតណាម
|
បង្កើនកិច្ចសហប្រតិបត្តិការវិនិយោគរវាងបណ្ដាសហគ្រាសជប៉ុនជាមួយតំបន់វៀតណាម |
(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងភារិយា ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ មករាឆ្នាំ ២០១៧
នាយប់ថ្ងៃទី១៦មករា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាម
បានរៀបចំជំនួបពិភាក្សារវាងថ្នាក់ដឹកនាំសហគ្រាសជប៉ុន ជាមួយតំបន់វៀតណាម។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Nguyen
Van Trung បានសង្កត់ធ្ងន់ទៅលើឱកាស និងសក្ដានុភាពសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និងជប៉ុនគឺធំធេងណាស់។ អនុរដ្ឋមន្ត្រីក៏បានសន្យាបង្កលក្ខណះងាយ
ស្រួលសំរាប់សហគ្រាសជប៉ុន វិនិយោគ និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនៅ
វៀតណាម។ រីឯ ឧបការីនាយករដ្ឋមន្ត្រីជប៉ុន លោក Hiroto Izumi បានអោយដឹងថា៖
រដ្ឋាភិបាលជប៉ុនស្វាគមន៍បណ្ដាសកម្មភាពផ្លាស់ប្តូរ អភិវឌ្ឍន៍សេដ្ឋកិច្ច រវាងតំបន់
ផ្សេងៗនៃប្រទេសទាំងពីរ និងមានគោលបំណងបន្តជួយឧបត្ថម្ភសកម្មភាពសហប្រ
តិបត្តិការទាំងនេះអោយមានការអភិវឌ្ឍន៍។ លោក Hiroto Izumi បានចាត់ទុកថា៖
នេះជាឱកាសល្អដើម្បីតំបន់ផ្សេងៗនៅវៀតណាមជូនដំណឹងចំពោះសហគ្រាសជប៉ុន
អំពីសក្ដានុភាព ឧត្តមភាពអភិវឌ្ឍន៍ក៏ដូចជាគោលនយោបាយសុក្រិតបរិយាកាស
វិនិយោគប្រកបដោយងាយស្រួល៕