បង្កើនការចងសម្ព័ន្ធបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់
|
បង្កើនការចងសម្ព័ន្ធបណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់ |
Vovworld-នាថ្ងៃទី២៩កញ្ញានៅក្រុងហាណូយ បានប្រប្រឹត្តទៅសិក្ខាសាលា
សហប្រតិបត្តិការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជំរុញអនុវត្តផែនការ
សកម្មភាពបណ្ដាផ្នែកក្នុងយុទ្ធសាស្ត្រឧស្សាហូបនីយកម្មក្នុងក្របខ័ណ្ឌកិច្ច
សហប្រតិបត្តិការវៀតណាម-ជប៉ុន។ បទអន្តរាគមន៍នៅសិក្ខាសាលាបានអះអាង
ថា ប្រភាពធនធានមនុស្សបានបណ្ដុះបណ្ដាលមានគុណភាពខ្ពស់ជាកត្តាសំខាន់
ពិសេសក្នុងការលើកកំពស់ទិន្នផលពលកម្មនិងរួមចំណែកអនុវត្តដ៏ជោគជ័យ
ដំណើរការឧស្សាហូបនីយកម្មនៅវៀតណាម។ បណ្ឌិត Nguyen Thi Tue Anh
អនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានចាត់ទុកថា៖
“វៀតណាមបានចូលរួមសហគមន៍សេដ្ឋកិច្ចអាស៊ាននិងនាពេលខាងមុខ
ទីផ្សារពលកររបស់វៀតណាមក៏សមាហរណកម្មដែរ។ ហេតុនេះហើយមានបញ្ហា
ចំនួន២៖ ទី១គឺយើងខ្វះប្រភពពលករមានគុណភាព ទី២គឺប្រភពពលករមាន
គុណភាពនឹងបញ្ជូនទៅប្រទេសផ្សេងៗទៀត។ យើងកំពុងមានឱកាសជាច្រើន
ដើម្បីបង្កើនគុណភាពប្រភពពលកររបស់ខ្លួន ប៉ុន្តែបញ្ហាដែលខ្ញុំគិតថា សំខាន់
បំផុតនៅទីនេះគឺត្រូវឆ្លៀតបានឱកាសនៃការធ្វើសមាហរណកម្មនេះដើម្បីចង
សម្ព័ន្ធជាមួយខាងក្រៅ៕”