បង្កើនការចូលរួមរបស់នារីលើវិស័យនយោបាយ
(VOVWORLD) /  
|
លោកស្រីNguyen Thi Doan អនុប្រធានរដ្ឋវៀតណាមថ្លែងមតិនៅសិក្ខាសាលា(រូបថតVNA)
|
Vovworld- សិក្ខាសាលាស្តីពីការ បង្កើនការចូលរួមរបស់នារីលើវិស័យនយោបាយបាន
រៀបចំឡើងនាថ្ងៃទី២៧ធ្នូនៅខែត្រHa Namភាគខាងជើងវៀតណាម។ថ្លែងមតិនៅ
ឱកាសនេះអនុប្រធានរដ្ឋវៀតណាមលោកស្រីNguyen Thi Doan បានអះអាងថា៖នៅប្រទេសវៀតណាមបញ្ហារំដោះនារីនិងការអនុវត្តនូវសមភាពភេទផ្សារភ្ជាប់ជាមួយ
បុព្វហេតុរំដោះជាតិនិងការពារមាតុប្រទេសជានិច្ច។ជាពិសេសក្នុងរយះពេលជិត៣០
ឆ្នាំអនុវត្តការផ្លាស់ប្តូរថ្មីវៀតណាមជាប្រទេស១ដែលទទួលបានលទ្ឋផលគួរឲ្យចាប់
អារម្មណ៍ក្នុងការបង្រួញគំលាតភេទនៅក្នុងតំបន់អាស៊ីអគ្នេយ៍។នៅទីនេះដែរ លោកស្រី
Nguyen Thi Doanបានស្នើ បណ្តាដំណាងវាយតំលៃតួនាទីរបស់នារីលើវិស័យនយោបាយ
ឲ្យបានត្រឹមត្រូវពីនោះនាំចេញញត្តិដំណោះស្រាយសំដៅបង្កើនការចូលរួមរបស់នារី
លើវិស័យនយោបាយនៃប្រទេសជាតិនាពេលខាងមុខ៕
-VOVWORLD