បង្កើនការជួយឧបត្ថម្ភគោលនយោបាយចំពោះសហគ្រាសតូចនិងមធ្យម ដំណាក់កាល២០១៦-២០២០
|
បង្កើនការជួយឧបត្ថម្ភគោលនយោបាយចំពោះសហគ្រាសតូចនិងមធ្យម ដំណាក់កាល២០១៦-២០២០ |
(VOV)_នាបច្ចុប្បន្ន សហគ្រាសតូចនិងមធ្យមបានរួមវិភាគទានចំនួន៣០%
បរិមាណថវិកាសរូប និង៣៥% ទុនវិនិយោគរបស់សហគមន៍សហគ្រាសនិយាយរួម
ផ្តល់ការងារធ្វើសំរាប់ពលករចំនួន៥លាននាក់ និងរួមវិភាគទានជាងពាក់ កណ្ដាល
ល្បឿនកំណើនសេដ្ឋកិច្ចជាតិ ជាប្រចាំឆ្នាំ។ នេះគឺជាព័ត៍មានត្រូវបាន ប្រកាសក្នុង
សិក្ខាសាលាពិគ្រោះយោបល់ យកមតិចំពោះសេចក្ដីព្រាងផែនការ អភិវឌ្ឍន៍សហ
គ្រាសតូចនិងមធ្យម ដំណាក់កាល ២០១៦ -២០២០ ត្រូវបាន ប្រព្រឹត្តទៅនាថ្ងៃទី៦
មករា នៅទីក្រុងហាណូយ។ តាមការព្យាករណ៍ ក្នុង ដំណាក់កាល ២០១៦-២០២០
ប្រទេសទាំងមូលមានបន្ថែមសហគ្រាសចំនួន ៤៥០ ពាន់ ចុះបញ្ជីពាណិជ្ជកម្ម
បង្កើនបរិមាណសហគ្រាសធ្វើសកម្មនៅក្នុងឆ្នាំ ២០២០ ឡើងដល់ ៧៥០សហគ្រាស។
លោក To Hoai Nam អនុប្រធាន សម្ព័ន្ធសមាគមសហគ្រាសតូចនិងមធ្យម វៀត
ណាម បានចាត់ទុកថា៖ ដើម្បី សហគ្រាសអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព រដ្ឋា
ភិបាលត្រូវបាមវិធានការជួយ ឧបត្ថម្ភ ជាពិសេសគឺបង្កលក្ខណហអំពីគោលនយោ
បាយ និងហិរញ្ញវត្ថុ៖
“ គោលនយោបាយទាំងឡាយដែលទាក់ទិនដល់សហគ្រាសតូចនិងមធ្យម
ត្រូវឯកភាពជាមួយក្រសួងផែនការ និងវិនិយោគ ដើម្បីបង្កើតបានរូបសណ្ឋាន ស្តង់
តាមួយ និងមានមុខព្រួញច្បាស់លាស់។ បណ្ដាសម្ព័ន្ធសមាគម អង្គការដំណាង
សហគ្រាសតូចនិងមធ្យម ត្រូវចូលរួមគ្រប់គោលនយោបាយជួយឧបត្ថម្ភ និងតំបន់
ក៏ត្រូវ ចូលរួមដែរ៕”