បង្កើនការជួយឧបត្ថម្ភរបស់ប្រទេសនានាក្នុងការកាត់បន្ថយឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់នៅវៀតណាម
|
បង្កើនការជួយឧបត្ថម្ភរបស់ប្រទេសនានាក្នុងការកាត់បន្ថយឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់នៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី២៣មករានៅទីក្រុងហាណូយ ក្រសួងធនធាននិង
បរិស្ថានវៀតណាមបានរៀបចំសិក្ខាសាលាឧទ្ទេសនាមរបាយការណ៍លើកទី១
របស់វៀតណាមសំរាប់អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្ដីពីបំរ៉ែ
បំរួលអាកាសធាតុ។
នាខែវិច្ឆិកាឆ្នាំ២០១៤ របាយការណ៍បច្ចុប្បន្នកម្ម២ឆ្នាំម្ដងលើកទី១របស់វៀត
ណាមសំរាប់អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិស្ដីពីបំរ៉ែបំរួល
អាកាសធាតុត្រូវបានរដ្ឋាភិបាលអនុម័តនិងផ្ញើរជូនលេខាធិការដ្ឋានអនុសញ្ញា
អាកាសធាតុនាថ្ងៃទី៨ធ្នូឆ្នាំ២០១៤នៅសន្និសីទបណ្ដាភាគីលើកទី២០នៅទីក្រុង
Lima ប្រទេសប៉េរូ។ការសំរេចរបាយការណ៍នេះរួមចំណែកជួយវៀតណាមអនុវត្ត
ល្អកាតព្វកិច្ចរបស់ភាគីមួយប្រទេសកំពុងអភិវឌ្ឍន៍ចូលរួមអនុសញ្ញាអាកាសធាតុ
និងអនុវត្តកិច្ចសន្យាជាមួយអ្នកធ្វើហិរញ្ញប្បទានក្នុងការលាតត្រដាងកម្មវិធីបំរ៉ែ
បំរួលងាកាសធាតុអាទិភាព៕