បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត
|
បង្កើនអំពាវនាវចរចារ កិច្ចសហប្រតិបត្តិការដើម្បីបន្ធូរស្រាលភាពតានតឹងនៅសមុទ្រខាងកើត |
(VOV)_នាថ្ងៃទី១៣និងទី១៤ វិច្ឆិកា សិក្ខាសាលា លើកទី២៥ ស្ដីអំពី៖ទប់ស្កាត់
ជំលោះនៅសមុទ្រខាងកើត នៅទីក្រុង Jakarta ឥណ្ឌូនេស៊ី ។ នេះគឺជាសិក្ខាសាលា
ប្រចាំឆ្នាំរវាងប្រទេសចំនួន១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចិន និងតៃវ៉ាន់ (ចិន) ចាប់ពី
លើកដំបូងនាឆ្នាំ១៩៩០។ គោលដៅរបស់សិក្ខាសាលាលើកនេះគឺ ពិភាក្សានិង
ផ្លាស់ប្តូរអំពីគំរោងសហប្រតិបត្តិការ តាមនោះកាត់បន្ថយភាពតានតឹង និងបង្កើន
កិច្ចសហប្រតិបត្តិការសន្ទនាក្នុងតំបន់។
នៅទីនេះ លោកស្រី Nguyen Minh Nguyet ប្រធានគណៈប្រតិភូវៀតណាម
និងជាអនុប្រធាននាយកដ្ឋានច្បាប់និងអនុសញ្ញាអន្តរជាតិ ក្រសួងការបរទេសវៀត
ណាម បានអោយដឹងថា៖ វៀតណាមអះអាងជាថ្មីម្តងទៀត ថា មានភស្តុតាងខាង
គតិយុត្តិនិងប្រវត្តិសាស្ត្រ ចំពោះកោះផ្សេងៗនៅសមុទ្រខាងកើត។ វៀតណាមក៏
បានសម្ដែងការព្រួយបារម្ភអំពីស្ថានភាពនាពេលថ្មីៗនេះនៅក្នុងតំបន់ ។ គណៈប្រ
តិភូវៀតណាមវាយតំលៃខ្ពស់ចំពោះលទ្ធផលសកម្មក្នុងកិច្ចប្រជុំនាខែតុលាកន្លង
ទៅ របស់ក្រុមការងាររួមអាស៊ាននិងចិន ស្ដីអំពីការអនុវត្តសេចក្ដីប្រកាស ស្ដីពីប្រ
តិបត្តិការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយភាគីទាំងពីរបន្តពិភាក្សា
កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕