បង់ក្លាដែសដកបម្រាមគោចរណ៍​ ដោយ​បើកសាលារៀននិង​អាជីវកម្មឡើងវិញ

(VOVWORLD) - ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីឡើងកាន់អំណាច កងទ័ពបង់ក្លាដែសនាព្រលឹមថ្ងៃទី ៦ ខែសីហាបានប្រកាសដកបម្រាមគោចរណ៍។ ការិយាល័យ រោងចក្រ សាលារៀន មហាវិទ្យាល័យ បានដំណើរការឡើងវិញចាប់ពីម៉ោង ៦៖០០ ព្រឹកថ្ងៃទី ៦ ខែសីហា(ម៉ោងនៅក្នុងតំបន់)។

នារសៀលថ្ងៃទី៥ ខែសីហា យន្តហោះដឹកជញ្ជូនយោធា C-១៣០ របស់កងទ័ពជើងអាកាសបង់ក្លាដែស ដឹកអតីតនាយករដ្ឋមន្ត្រី លោក Sheikh Hasina បានចុះចតនៅមូលដ្ឋានទ័ពអាកាស Hindon នៅជាយក្រុង New Delhi ប្រទេសឥណ្ឌា។

បង់ក្លាដែសដកបម្រាមគោចរណ៍​ ដោយ​បើកសាលារៀននិង​អាជីវកម្មឡើងវិញ - ảnh 1បាតុកម្មនៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី៤ ខែសីហា។ រូបថត៖ រូបភាព Getty / TTXVN

កងទ័ពជើងអាកាសឥណ្ឌាបានបង្កើនកម្រិតអាសន្ននៅតំបន់ដែនអាកាសភាគខាងកើតរបស់ប្រទេសនេះ ដែលមានព្រំប្រទល់ជាប់ប្រទេសបង់ក្លាដែស ដើម្បីការពារការវិវឌ្ឍមិនល្អ។ កងកម្លាំងសន្តិសុខក៏ត្រូវបានបង្កើននៅជុំវិញស្ថានទូតបង់ក្លាដែសក្នុងទីក្រុង New Delhi ផងដែរ។ សេវាកម្មរថភ្លើង រួមទាំងរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញទៅកាន់តំបន់ព្រំដែននៃប្រទេសបង់ក្លាដែស ត្រូវបានផ្អាកទាំងស្រុង។

នាយប់ថ្ងៃទី៥ ខែសីហា  នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើជាអាធិបតីនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាអំពីការវិវឌ្ឍផ្នែកសន្តិសុខមិនល្អនៅក្នុងប្រទេសបង់ក្លាដែស និងវិធានការឆ្លើយតបរបស់ឥណ្ឌា។

ប្រឈមមុខនឹងស្ថានការណ៍នៅប្រទេសបង់ក្លាដែស សហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី៥ ខែសីហា បានអំពាវនាវឱ្យមានការផ្ទេរអំណាចប្រកបដោយ "សណ្តាប់ធ្នាប់ និងសន្តិភាព" នៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ