(VOVworld) - ថ្លែងមតិនៅពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ានដែលបាន
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជា
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៥
ជាពេលវេលាមានអត្ថន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ចំពោះសមាគមន៍
អាស៊ាននិងបុព្វហេតុជំរុញការីកចំរើនរបស់នារីទៀងផង។
|
ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh និងបណ្ដាតំណាងនៃក្រុមនារីសហគមន៍អាស៊ាន |
“ការបង្កើតក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ ជាកិច្ចសន្យាដ៏ខ្លាំងក្លា
រមួយទៀតរបស់វៀតណាមចំពោះការខំប្រឹងប្រែងរួមកសាងសហគមន៍អាស៊ាន
ដោយឆ្ពោះទៅប្រជាជន យកប្រជាជនជាមជ្ឈមណ្ឌល។ខ្ញុំជឿជាក់ថា សមាជិក
នានានៃក្រុមនារីសហគមន៍អាស៊ាននៅហាណូយនឹងមានសកម្មភាពជួបប្រា
ស្រ័យជាក់ស្ដែងនិងសម្បូរបែប ដើម្បីចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភគ្នាទៅ
វិញទៅមក បង្កើនការយល់ដឹងគ្នានិងចំណងមិត្តភាព រួមចំណែកកសាងសហ
គមន៍អាស៊ានមួយរឹងមាំនិងសាមគ្គីភាព”។
ពិធីបង្ហាញមុខក្រុមនារីសហគមន៍អាស៊ាននៅក្រុងហាណូយ ជាសកម្មភាពមាន
អត្ថន័យពិសេសរបស់វៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៨ទិវា
បង្កើតអាស៊ាននិងលើកទី២០ទិវាវៀតណាមចូលរួមអាស៊ាន៕