បង្ហាញមុខគំរោងការខ្សែភាពយន្តឯកសារ នាយឧត្តមសេនីយ៍របស់ប្រជាជន
(VOVWORLD) /  
|
បង្ហាញមុខគំរោងការខ្សែភាពយន្តឯកសារ នាយឧត្តមសេនីយ៍របស់ប្រជាជន (baodatviet.vn) |
Vovworld-នាព្រឹកថ្ងៃទី២៧មិនាបានប្រព្រឹត្តទៅពិធីបង្ហាញមុខគំរោងការខ្សែ
ភាពយន្តឯកសារ នាយឧត្តមសេនីយ៍របស់ប្រជាជន។ នេះជាខ្សែភាពយន្តឯកសារស្ដីពីនាយឧត្តមសេនីយ៍ Vo Nguyen Giap ជាអគ្គមេបញ្ជាការដ៏ឈ្លាសវៃ
ក្នុងប្រវត្តិសាស្ត្រក្នុងកិច្ចការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ ការអនុវត្ត
ខ្សែភាពយន្តជាសកម្មភាពរំលឹកគុណរបស់អ្នកធ្វើខ្សែភាពយន្តវៀតណាមចំពោះ
នាយឧត្តមសេនីយ៍ Vo Nguyen Giap។ បណ្ឌិតសិល្បៈ Nguyen Thi Viet Nga អ្នក
ដឹកនាំរឿងខ្សែភាពយន្ត នាយឧត្តមសេនីយ៍របស់ប្រជាជន បានឲ្យដឹងថា៖
“ប្រការសំខាន់បំផុតក្នុងពេលធ្វើខ្សែភាពយន្ត នាយឧត្តមសេនីយ៍របស់
ប្រជាជន គឺការពោពេញទៅដោយទឹកចិត្តគោរពរាប់អានរបស់ខ្ញុំចំពោះនាយឧត្តម
សេនីយ៍។ក្នុងជីវិតធ្វើខ្សែភាពយន្តរបស់ខ្លួន ខ្ញុំមានកត្តិយសបានសម្ភាសនាយ
ឧត្តមសេនីយ៍២លើក។ ក្នុងពេលលោកទទួលមរណៈ ខ្ញុំក៏ដូចជាប្រជាជនវៀត
ណាមសុទ្ធតែសោកស្ដាយឥតសាកស្រាន្ត៕ ”
-VOVWORLD