បោះឆ្នោតប្រធានាធិបតីក្រូអាត
|
អ្នកបោះឆ្នោតក្រូអាត បានទៅបោះឆ្នោតជ្រើសតាំងប្រធានាធិបតី |
(VOV)_នាថ្ងៃទី២៨ធ្នូ អ្នកបោះឆ្នោតក្រូអាត បានទៅបោះឆ្នោតជ្រើសតាំងប្រ
ធានាធិបតី ក្នុងអាណត្តិ៥ឆ្នាំខាងមុខនេះ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុង
ដំណាក់កាលដែលខឿនសេដ្ឋកិច្ចក្រូអាតត្រូវវិបត្តិយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានចាត់
ទុកជាខឿនសេដ្ឋកិច្ចអន់ខ្សោយបំផុត ក្នុង EU ។ មានបេក្ខជនចំនួន៤រូប គឺប្រធា
នាធិបតី Ivo Josipovic របស់គណបក្សប្រជាធិបតេយ្យ សង្គមកិច្ច ដំណាងគណ
បក្សសហគមន៍ប្រជាធិបតេយ្យប្រឆាំង Kolinda Grabar Kitarovic ដំណាងសម្ព័ន្ធ
ភាពដើម្បីក្រូអាត Milan Kujundzic និងអ្នកនយោបាយសេរី Ivan Vilibor Sincic ។
តាមការស្ទង់មតិមុនការបោះឆ្នោត បានសរអោយឃើញថា៖ ប្រធានាធិបតី Ivo
Josipovic ទទួលបានសម្លេងគាំទ្រចំនួន៤៦% របស់អ្នកបោះឆ្នោតដែរ៕