បោះឆ្នោតប្រធានាធិបតីបារាំង៖ការប្រកួតប្រជែងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ
|
បេក្ខជនប្រធានាធិបតី លោក Emmanuel Macron នៅ Saint-Denis នាថ្ងៃទី២៥មិនា
(រូបថត: AFP/TTXVN)
|
(VOV)_ ការប្រកួតប្រជែងរកសម្លេងឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតី
បារាំង កំពុងប្រព្រឹត្តទៅកាន់តែខ្លាំង ក្នុងសភាពការណ៍ដែលបណ្ដាបេក្ខជនកំពុង
ជំរុញខ្លាំងដំណើការរកសម្លេងគាំទ្រនៅភាគខាងត្បូងប្រទេសនេះ។ តាមការស្ទង់មតិ
ដែលបានប្រកាសនាថ្ងៃទី១មេសាថា៖ តាមគំរោង ជុំទីមួយការបោះឆ្នោតនឹងប្រព្រឹត្ត
ទៅនាថ្ងៃទី២៣មេសាខាងមុខ អត្រាអ្នកបោះឆ្នោតគាំទ្របេក្ខជន Emmanuel Macron
និងលោកស្រី Marine Le Pen ប្រធានគណបក្សស្ដាំនិយមជ្រុល (FN)បានថយចុះ 1%
គឺ 25% និង 24%។ ផ្ទុយទៅវិញ អត្រាគាំទ្រអតីតនាយករដ្ឋមន្ត្រីលោក François Fillon
ដំណាងអោយគណបក្សស្ដាំនិយមសាធារណះ (LR) បានកើន 2% ឡើងដល់ 19%។ ក្នុង
ពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំគណបក្សឆ្វេងនិយម”ប្រទេសបារាំងមិនអាចចុះញ៉ម
បាន” លោក Jean-Luc Mélenchon គឺ 15%.
តាមការស្ទង់មតិបានសរអោយឃើញថា៖ អ្នកបោះឆ្នោត 38% មិនទាន់មានសេចក្ដី
សម្រេចចិត្តចុងក្រោយនៅឡើយ៕