បញ្ហាសមុទ្រខាងកើតគប្បីដោះស្រាយតាមច្បាប់អន្តរជាតិ
|
រដ្ឋមន្រ្តីការបរទេសកាណាដាលោក Ste’phane Dion និងសមភាគីជប៉ុនលោក Fumio Kishida (រូបថត៖The Canadian Press) |
VOVWORLD_ថ្ងៃទី១២កុម្ភៈ ក្នុងឱកាសបំពេញទស្សនកិច្ចនៅ CANADA រដ្ឋមន្រ្តី
ការបរទេសជប៉ុនលោក Fumio Kishida បានជួបចរចារជាមួយសមភាគីប្រទេស
ម្ចាស់ផ្ទះលោក Ste’phane Dionនៅក្រុងOttawa។ នៅកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេស
ទាំង២រូបបានឯកភាពគ្នាលើបញ្ហាជាច្រើនក្នុងនោះមានការទប់ស្កាត់ការពង្រីក
អាវុតនុយក្លេអែរនិងទង្វើកសាងកូនកោះសិប្បនិមិត្តរបស់ចិននៅសមុទ្រខាង
កើត។ រដ្ឋមន្រ្តីការបរទេសទាំង២រូបបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបតិ្តការរួម
រវាងជប៉ុននឹង CANADA ចំពោះទង្វើឯកតោភាគីដែលធ្វើឲ្យផ្លាស់ប្ដូរសភាពដើម
នោះតំបន់សមុទ្រខាងកើតព្រមទាំងអះអាងថា ជំលោះទាំងអស់ត្រូវតែដោះស្រាយ
តាមសន្តិវិធីដោយជៀសវាងការបង្កសម្ពាធនិងគំរាមកំហែង៕