បញ្ហា Brexit៖ តុលាការអឺរ៉ុប​កំណត់​ពេលវេលា​បើក​អង្គជំនុំជំរះ​លើបណ្ដឹងអំពីការប្រែប្រក្រឡាស់ Brexit

(VOVWORLD) -តុលាការយុត្តិធម៌សហភាពអឺរ៉ុប (ECJ) នាថ្ងៃទី ៧ ខែវិច្ឆិកាបានឲ្យដឹងថា តុលាការនេះនឹងបើកអង្គជំនុំជំរះលើបណ្ដឹងអំពីដំណើរការអង់គ្លេសចាកចេញពី EU ឬហៅថា Brexit នាថ្ងៃទី ២៧ ខែវិច្ឆិកាខាងមុខ ដើម្បីធ្វើការសម្រចចិត្តថា តើអង់គ្លេសអាចដកសេចក្ដីសម្រេចស្ដីពីការដកខ្លួនចេញពី EU ដោយឯកតោភាគីបានដែរឬទេ។
បញ្ហា Brexit៖ តុលាការអឺរ៉ុប​កំណត់​ពេលវេលា​បើក​អង្គជំនុំជំរះ​លើបណ្ដឹងអំពីការប្រែប្រក្រឡាស់ Brexit - ảnh 1(TTXVN) 

ករណីពោលខាងលើត្រូវបានតុលាការមួយរបស់ ស្កុតឡេនប្តឹងទៅតុលាការរបស់ EU នៅ Luxembourg។ ស្កុតឡេនគឺជាទីកន្លែងដែលអ្នកនយោបាយប្រឆាំងជំទាស់នឹង Brexit ព្រមទាំងស្នើឲ្យតុលាការចេញសាលក្រមដើម្បីបំភ្លឺនូវមាត្រា ៥០ នៃសន្ធិសញ្ញា Lisbos។ មាត្រានេះបានអនុញ្ញាតឱ្យក្រុងឡុងដ៍មានរយៈពេល ២ ឆ្នាំដើម្បីត្រៀមរៀបចំសម្រាប់ “ការលែងលះ” ជាមួយសហភាពអឺរ៉ុប ប៉ុន្តែមិនបានបញ្ជាក់នូវបទបញ្ញត្តិថា ប្រសិនបើប្រទេសនេះនឹងផ្លាស់ប្តូរគំនិតរបស់ខ្លួនក្នុងការចាកចេញពីដំបូលរួម ពោលគឺចង់ជាសមាជិក  EU បន្ត។ ម្ចាស់ដើមបណ្ដឹងបានចាត់ទុកថាការប្រែក្រឡាស់ ដំណើរការ Brexit អាចអនុវត្តន៍បាន ដោយមិនចាំចាច់ការយល់ព្រមពីប្រទេសជាសមាជិក EU ណាមួយឡើយ ព្រមទាំងផ្ដល់អនុវសាសន៍ថា សមាជិកសភាអង់គ្លេសគប្បីរាំងស្កាត់ការ" លែងលះ "នេះ មុនពេលវាកើតលើងនាថ្ងៃទី ២៩ ខែមិនាឆ្នាំ២០១៩ ខាងមុខ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ