បញ្ហា Brexit៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានព្រមានថាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២០ គឺជាការពន្យាពេលលើកចុងក្រោយ

(VOVWORLD) - នាថ្ងៃទី ២៩ ខែតុលា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានអះអាងសារជាថ្មីម្តងទៀតថាសហភាពអឺរ៉ុប (EU) បានផ្តល់សច្ចាប័នជាផ្លូវការលើការសម្រេចពន្យាពេលចំពោះការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ដែលហៅថា Brexit រហូតដល់ចុងខែមករា ឆ្នាំ២០២០ ខាងមុខនេះ។ ទន្ទឹមនឹងនេះលោកក៏បានព្រមានថានេះប្រហែលជាការពន្យាពេលលើកចុងក្រោយ ហើយ អង់គ្លេសចាំបាច់ត្រូវឆ្លៀតយកឱកាសនេះឲ្យបានល្អ។
បញ្ហា Brexit៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានព្រមានថាថ្ងៃទី ៣១ខែតុលា ឆ្នាំ២០២០ គឺជាការពន្យាពេលលើកចុងក្រោយ - ảnh 1  ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk  និង នាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ២៨ ខែតុលានៅឯកិច្ចប្រជុំមួយនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានឯកភាពពន្យាពេលសម្រាប់ដំណើរការ Brexit ក្នុងរយៈពេល ៣ ខែបន្ថែមទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែមករា     ឆ្នាំ ២០២០ ជំនួសឱ្យថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។ ការពន្យាពេល ៣ ខែនេះត្រូវបានចាត់ទុកថាគឺគ្រប់គ្រាន់សម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសក្នុងការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេស សំដៅអនុម័តលើកិច្ចព្រមព្រៀង Brexit នៅសភាអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ