បញ្ហា Brexit៖ អង់គ្លេសស្នើរឲ្យបារាំងចាប់ផ្តើមចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឡើង ក្រោយ Brexit ដោយគ្មានកិច្ចព្រមព្រៀង
(VOVWORLD) -ក្នុងការថ្លែងសន្ទរកថាមួយនៅទីក្រុង ប៉ារីស លោក Barclay បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសនិងបារាំងត្រូវត្រៀមរៀបចំសម្រាប់សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀង។
រដ្ឋមន្ត្រីទទួលបន្ទុក Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU ) របស់អង់គ្លេស លោក Stephen Barclay (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២៨ ខែសីហា រដ្ឋមន្ត្រីទទួលបន្ទុក Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប EU ) របស់អង់គ្លេស លោក Stephen Barclay បានប្រកាសថាលោកនឹងលើកឡើងអំពីផែនការដែលទាក់ទងនឹងការដែលទីក្រុងឡុងដ៏និងប៉ារីសគប្បីចាប់ផ្ដើមចរចាភ្លាមមួយរូពេច សំដៅកាត់បន្ថយស្ថានភាពជាប់គាំង ដែលអាចកើតមានឡើង ប្រើសិនបើសេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀងបានប្រព្រឹត្តិទៅ ទាន់ពេលវេលាកំណត់ថ្ងៃទី ៣១ ខែតុលា។
យោងតាមសេចក្ដីប្រកាសពីខុទ្ធកាល័យរដ្ឋមន្ត្រីបានឲ្យដឹងថាក្នុងការថ្លែងសន្ទរកថាមួយនៅទីក្រុង ប៉ារីស លោក Barclay បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេសនិងបារាំងត្រូវត្រៀមរៀបចំសម្រាប់សេណារីយ៉ូ Brexit ដោយគ្មានកិច្ចព្រមព្រៀង។ ហេតុដូច្នេះហើយ ភាគីទាំងពីត្រូវចាប់ផ្ដើមចរចាទ្វេភាគីស្ដីពីវិធានការកាត់បន្ថយផលប៉ះពាល់នៃបញ្ហានេះ ភ្លាមមួយរំពេចផងដែរ៕