បញ្ហា Brexit៖ EU អះអាងនូវការខំប្រឹងប្រែងសំដៅទទួលបានកិច្ចព្រមព្រៀងមួយ

(VOVWORLD) - បើទោះបីជាអង់គ្លេសកំពុងរៀបចំផែនការបម្រុងទុកក្នុងករណីដែលការ ចរចាស្ដីពី Brexit មិនទទួលបានលទ្ធផលក្ដី នាថ្ងៃទី១០ តុលា ប្រធានក្រុមប្រឹក្សា អឺរ៉ុបលោក Donald Tusk អះអាងថា ប្លុកនេះនៅតែកំពុងខំប្រឹងប្រែងសំដៅទទួល បានកិច្ចព្រមព្រៀងមួយ ព្រមទាំងសម្ដែងក្ដីសង្ឃឹមថា វង់ចរចារស្ដីពីទំនាក់ទំនង ពាណិជ្ជកម្មជាមួយអង់គ្លេស អាចបានចាប់ផ្ដើមនាខែធ្នូខាងមុខ។
បញ្ហា Brexit៖ EU អះអាងនូវការខំប្រឹងប្រែងសំដៅទទួលបានកិច្ចព្រមព្រៀងមួយ - ảnh 1 ប្រធានក្រុមប្រឹក្សា អឺរ៉ុបលោក Donald Tusk (រូបថត៖ EPA/TTXVN)


លោកសង្កត់ ធ្ងន់ថា EU មានសុឆន្ទៈធ្វើការចរចា ហើយសង្ឃឹមថា ការចរចានេះនឹងទទួលបាន ការរីកចម្រើនយ៉ាងគ្រប់គ្រាន់ ដើម្បីបើកផ្លូវសំរាប់ការពិភាក្សាស្ដីពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីនាចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ