បណ្ដាការរួមមតិចំពោះគំរោងច្បាប់ក្ស័យធន
|
បណ្ដាការរួមមតិចំពោះគំរោងច្បាប់ធនក្ស័យ(http://www.luatphasan.net/) |
(VOV)_នាព្រឹកថ្ងៃទី៥ មិនា គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា បានរួមសហ
ការ ជាមួយគណៈប្រតិភូសមាជិក សមាជិកាសភារដ្ឋធានីហាណូយ និង តុលាការ ប្រជាជនកំពូល បានរៀបចំសិក្ខាសាលា ដើម្បីយកមតិចំពោះខ្លឹមសារមួយចំនួន នៃ
គំរោងច្បាប់ក្ស័យធន (ធ្វើវិសោធនកម្ម)។ នៅទីនេះ បណ្ដាដំណាងបានចាត់ទុកថា៖
គំរោង ច្បាប់ក្ស័យធនធ្វើវិសោធនកម្មលើកនេះត្រូវជៀសវាងទំនោព្រហ្មទណ្ឌ នៃ ច្បាប់នាបច្ចុប្បន្ន។ ដោយមានការផ្លាស់ប្តូរថ្មីជាសារវ័ន្តគំរោងច្បាប់ក្ស័យធនត្រូវមាន ទស្សនវិស័យថ្មីក្នុងបញ្ហាក្ស័យធននៃផលប្រយោជន៍របស់អង្គភាពអាជីវកម្ម ភាគី
ទាក់ទិននានា ក៏ដូចជាស្ថាប័ននីតិបញ្ញាត្តិនានា។
រាល់មតិនៅសិក្ខាសាលាលើកនេះនឹងជាគ្រឹះដ្ឋានសំរាប់ការទទួលយក
អធិប្បាយ និងធ្វើវិសោធនកម្មច្បាប់ក្ស័យធន (ធ្វើវិសោធនកម្ម) នឹងត្រូវបាននាំ
ចេញរដ្ឋ សភាវៀតណាមពិនិត្យមើលនិងអនុម័ត ក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាម នីតិកាលទី១៣ដែរ៕