បណ្ដាតំបន់បង្ការទប់ទល់នឹងខ្យល់ព្យុះ Kalmageri
|
ផលប៉ះពាល់ពីខ្យល់ព្យុះ Kalmageri |
(VOV)_ចាប់ពីម៉ោង២១ ថ្ងៃទី ១៦កញ្ញា ខ្យល់ព្យុះ Kalmageri បានបក់បោកចូល
ក្នុងខេត្ត Quang Ninh និងទីក្រុង Hai Phong (ភាគខាងជើងវៀតណាម)។ នៅខេត្ត
Quang Ninh ខ្យល់ព្យុះបានវាយដួលរលំផ្ទះមួយចំនួន ដើមឈើជាច្រើនត្រូវបាក់រលំ វាលស្រូវជិតមួយពាន់ហិកតាត្រូវខូចខាត តាមការប៉ាន់ស្មានដើមដំបូង ការខូចខាត នេះអាចឡើងដល់៥ពាន់លានដុងហើយ។ ក្នុងពេលនោះ នៅទីក្រុង Hai Phong កង
ទ័ពការពារព្រំដែនទីក្រុង ជួយសង្គ្រោះបាននាវានេសាទ១គ្រឿង និងអ្នកនេសាទចំ
នួន១៣នាក់។ នាព្រឹកថ្ងៃទី១៧ កញ្ញា គណៈកម្មាធិការប្រជាជនខ័ណ្ឌ Do Son ទីក្រុង
Hai Phong បានបន្តចាត់តាំងក្រុមការងារទៅបញ្ជាណែនាំ ជំនះពុះពារមហន្តរាយ
ដោយ សារខ្យល់ព្យុះ Kalmageri ស្ដារផលិតកម្មឡើងវិញ និងជួយឧបត្ថម្ភប្រជាជន។
លោក Nguyen Minh Tan នៅខ័ណ្ឌ Do Son ទីក្រុង Hai Phong បានអោយដឹងថា៖
“ ប្រជាជនទីក្រុង Hai Phong ធ្វើការបង្ការ ទប់ទល់នឹងខ្យល់ព្យុះដោយខ្លួនឯង
យ៉ាងសកម្ម។ ប្រជាជនជានិច្ចកាលប្រុងប្រយ័ត្ន និងការពារទ្រព្យសម្បត្តិរបស់ខ្លួន
ជាអតិបរិមា។”
ស្ថិតនៅក្នុងតំបន់ត្រូវរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ នាយប់ថ្ងៃទី១៦ និង ព្រឹកថ្ងៃទី១៧ កញ្ញា បណ្ដាខេត្ត Lang Son, Ha Giang, Lao Cai បានរៀបចំការប្រចាំ ការទាំងងយប់ ទាំងងថ្ងៃ ដើម្បីតាមដានបំរ៉េបំរួលរបស់ខ្យល់ព្យុះ។ នៅខេត្ត Ha
Giang រដ្ឋអំណាចតំបន់ និងកងកម្លាំងមានសមត្ថកិច្ចបានសកម្មអនុវត្តរាល់វិធាន ការដើម្បីជំលាសប្រជាជនចេញពីតំបន់គ្រោះថ្នាក់។ រួមជាមួយវិធានការជំលាស ប្រជាជនចេញពីតំបន់គ្រោះថ្នាក់និងតំបន់ រាល់តំលៃដែលត្រូវរងផលប៉ះពាល់ពី ខ្យល់ព្យុះ Kalmageri ក៏បានរៀបចំបណ្ដាកងកម្លាំងជួយសង្គ្រោះ និងដោះស្រាយ
រាល់ បញ្ហាអាក្រក់អាចកើតមានឡើង ធានាសុវត្ថភាពចំពោះអាយុជីវិតនិងទ្រព្យ
សម្បាត្តិរបស់ប្រជាជន៕