បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ
|
បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ |
(VOV)_នាយប់ថ្ងៃទី២១ កញ្ញា បណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូ ឆ្នាំ២០១៥
ត្រូវបានបើកជាផ្លូវការ នៅទីក្រុងម៉ូស្គូ (រុស្ស៊ី)។ ថ្លែងមតិនៅក្នុងពិធីបើក លោក Sergey
Treriomin រដ្ឋមន្ត្រីរដ្ឋាភិបាលម៉ូស្គូ និងជាប្រធាននាយកដ្ឋានសេដ្ឋកិច្ចក្រៅប្រទេស
និងទំនាក់ទំនងអន្តរជាតិម៉ូស្គូបានសង្កត់ធ្ងន់ថា៖
“ អាចនិយាយបានថា៖ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ី
ត្រូវបានពូនជ្រុំក្នុងរយៈពេលជាង៦០ឆ្នាំកន្លងទៅ។ទំនាក់ទំនងនេះបានឆ្លងកាត់រាល់
ការលំបាកសាកល្បង ហើយបន្តអភិវឌ្ឍន៍តទៅទៀត។ សកម្មភាពដូច្នេះនឹងបង្កើន
ទំនាក់ទំនងខាងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ
នេះ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងទាំងពីរ អាចកើនឡើងពីពីរដល់បីដង។”
ក្នុងក្របខ័ណ្ឌបណ្ដាទិវាហាណូយនៅទីក្រុងម៉ូស្គូនេះ នៅមានការតាំងពិព័រណ៌
រូបថតស្ដីពីហាណូយ និងសិក្ខាសាលាជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ហា
ណូយនិងម៉ូស្គូផងដែរ៕