បណ្ដាប្រទេសជិតខាងប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍យោធាទៅក្នុងលីប៊ី

បណ្ដាប្រទេសជិតខាងប្រឆាំងជំទាស់ការធ្វើអន្តរាគមន៍យោធាទៅក្នុងលីប៊ី - ảnh 1
ទិដ្ឋភាពនៃសន្និសីទនៅទីក្រុង Cairo (រូបថត៖EPA/TTXVN)

(VOVworld) - នៅសន្និសីទមួយនៅទីក្រុង Cairo របស់អេហ្ស៊ីប នាថ្ងៃទី២១ មករា
 សំដៅពិភាគ្សាអំពីដំណោះស្រាយសំរាប់ជំលោះនៅលីប៊ី តំណាងបណ្ដាប្រទេស
ជិតខាងរបស់ប្រទេសអាហ្វ្រិកខាងជើងនេះបានសំដែងការប្រឆាំងជំទាស់នឹងសំណើ
ធ្វើអន្តរាគមន៍យោធាណាទៅក្នុងលីប៊ី។ក្នុងសេចក្ដីថ្លែងការណ៍នៅសន្និសីទនេះ
រដ្ឋមន្រ្តីការបរទេសនៃប្រទេសចូលរួមនានាបានអំពាវនាវឲ្យក្រុមប្រឹក្សាប្រធានា
ធិបតីលីប៊ី (LPC) បង្កើតឡើងរដ្ឋាភិបាលចម្រុះមួយ ដែលតំណាងឲ្យភាគីនយោបាយ
ទាំងអស់នៅលីប៊ី ហើយត្រូវទទួលបានការជឿទុកចិត្តរបស់រដ្ឋសភា។សេចក្ដីថ្លែង
ការណ៍នេះក៏បានសង្កត់ធ្ងន់ដែរថា គោលការណ៍នានានៃកិច្ចព្រម ព្រៀង Skhirat
 ដែលត្រូវបានចុះហត្ថលេខានៅប្រទេសម៉ារ៉ុកនាឆ្នាំ២០១៥ គឺច្រកចេញតែមួយ
គត់សំរាប់វិបត្តិនៅលីប៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ