បណ្ដាប្រទេសអាស៊ានចែករំលែកប្រភពពលកម្មមានគុណភាពខ្ពស់
|
បណ្ដាប្រទេសអាស៊ានចែករំលែកប្រភពពលកម្មមានគុណភាពខ្ពស់ (VNA) |
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃទី គឺថ្ងៃទី ៨ និង ៩ សីហា នៅទីក្រុង Jakarta
ឥណ្ឌូណេស៊ីបានប្រព្រឹត្តទៅសន្និសីទអន្តរជាតិស្តីពីកិច្ចព្រមព្រៀងទទួលស្គាល់
គ្នាទៅវិញទៅមកលើវិស័យពលកម្មទេសចរណ៍ក្នុងតំបន់អាស៊ាន (MRA-TP)។
តំណាងប្រទេសអាស៊ានទាំង ១០ តំណាងនៃប្រទេសដៃគូរបស់អាស៊ាននិងអង្គ
ការអន្តរជាតិបានចូលរួមសន្និសីទនេះ។ គណៈប្រតិភូវៀតណាមដឹកនាំដោយ
អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិចំណុះក្រសួងវប្បធម៌កីឡា
និង ទេសចរណ៍វៀតណាម លោក Tran Nhat Hoang បានឲ្យដឹងថា៖ ដោយឈរ
លើមូលដ្ឋាន MRA-TP វៀតណាមកំពុងកសាងក្រមបទដ្ឋានឲ្យសមស្រប។ ការ
លើកកំពស់ចំណះដឹងស្តីពី MRA-TP ត្រូវបានវៀតណាមអនុវត្តសកម្មក្នុងរយៈ
ពេលកន្លងទៅ។ ចំពោះវៀតណាម MRA-TP នឹងជាកំលាំងពលំជំរុញការ
អភិវឌ្ឍន៍ទេសចរណ៍៕