បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព
|
បណ្ដាភាគីនៅលីប៉ីខិតមកជិតការបង្កើតរដ្ឋាភិបាលសាមគ្គីភាព (PTI) |
Vovworld-បេសកជនពិសេសអង្គគារសហប្រជាជាតិទទួលបន្ទុកអំពីលីប៉ី
ទន្ទឹមនឹងនោះជាប្រធានក្រុមបេសកម្មអង្គការសហប្រជាជាតិប្រចាំនៅលីប៉ី
(MANUL) លោក Bernardino Leon នាថ្ងៃតី១៣កញ្ញាបានឲ្យដឹងថា បណ្ដាភាគីនៅ
លីប៉ីបានខិតមកជិតនឹងការបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ តាមស្មារតីសេចក្តី
ព្រមព្រៀងសន្តិភាពដោយអអ្គការសហប្រជាជាតិគាំពារ។ លោក Leon បានឲ្យដឹង
ថា បណ្ដាភាំគីបានឯកភាពអំពីចំនុចសំខាន់មួយចំនួន។ រាល់មតិនៃមហាសន្និបាត
ប្រជាជនទូទាំងប្រទេស (GNC គឺរដ្ឋសភាចាស់របស់លីប៉ី)បានដាក់ចូលសេចក្តីព្រាង
កិច្ចព្រមព្រៀងសន្តិភាពវិសោធនកម្ម ទន្ទឹមនឹងនោះអំពាវនាវរដ្ឋាភិបាលនៅ Tobruk
យល់ព្រមនឹងការធ្វើវិសោធនកម្មនេះដើម្បីផលប្រយោជន៍នៃប្រទេសជាតិ៕