បណ្ដាភាគីនៅស៊ីរីបានយល់ព្រមតភ្ជាប់ការចរចារសន្តិភាពឡើងវិញ
|
បណ្ដាភាគីនៅស៊ីរីបានយល់ព្រមតភ្ជាប់ការចរចារសន្តិភាពឡើងវិញ (AFP) |
Vovworld-តាមរបាយការណ៍ដែលបានប្រកាសនាថ្ងៃទី២ធ្នូ បណ្ដាភាគីនៅ
ស៊ីរីបានបញ្ជាក់ទទួលបានកិច្ចព្រមព្រៀងគ្រាដំបូងបន្ទាប់ពីការខំប្រឹងប្រែងការទូត
រវាងរដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid al Muallem និងដំណាងភាគីប្រឆាំង Ahmed
Moaz al Khatib នៅម៉ូស្គូនាខែវិច្ឆិកាកន្លងមក។
នាថ្ងៃដដែលលោក Al Khatib ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិស៊ីរី (SNC) បាន
អំពាវនាវរៀបចំជំនួបផ្ទាល់ជាមួយរដ្ឋាភិបាលស៊ីរី។តាមលោក Bouthaina Shaaban
ទីប្រឹក្សារបស់ប្រធានាធិបតីស៊ិរីលោក Bashar al Assad ព្រមទាំងជាសមាជិកក្រុម
ចរចារស៊ីរីថា រុស្ស៊ីចង់ឲ្យបណ្ដាភាគីទទួលបានកិច្ចព្រមព្រៀងដំបូងសំដៅបង្កបុព្វបទ
ឲ្យការស្វែងរកដំណោះស្រាយនយោបាយតាមរយៈការចរចារសំរាប់វិបត្តិនៅប្រទេស
នេះ៕