បណ្ដាមូលដ្ឋានវៀតណាមបន្តផ្សព្វផ្សាយរូបភាពនៅអាមេរិក

(VOVWORLD) -ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៣ និង ១៤ កក្ដដា គណៈប្រតិភូថ្នាក់ដឹកនាំបណ្ដាមូលដ្ឋានវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង San Francisco។
បណ្ដាមូលដ្ឋានវៀតណាមបន្តផ្សព្វផ្សាយរូបភាពនៅអាមេរិក - ảnh 1បណ្ដាមូលដ្ឋានវៀតណាមបន្តផ្សព្វផ្សាយរូបភាពនៅអាមេរិក 

ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៣ និង ១៤ កក្ដដា គណៈប្រតិភូថ្នាក់ដឹកនាំបណ្ដាមូលដ្ឋានវៀតណាមរួមមាន ខេត្ត  Quang Tri       Dong Nai         Long Anនិង   Ba Ria – Vung Tau បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុង San Francisco អាមេរិក ក្នុងក្របខ័ណ្ឌនៃវគ្គទី ២ នៃកម្មវិធីផ្សព្វផ្សាយមូលដ្ឋានវៀតណាម (VPR  USA - 2017) ដោយអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង San Francisco និងក្រសួងការបរទេសរួមសហការរៀបចំ។

   គណៈប្រតិភូបានជួបសន្ទនាជាមួយអភិបាលទីក្រុង San Francisco លោក Edwin Lee នៅសាលាក្រុង San Francisco។ គណៈប្រតិភូក៏បានទៅទស្សនាមជ្ឈមណ្ឌលរដ្ឋបាលនៃរដ្ឋ California នៅទីក្រុង San Francisco  និងជួបសន្ទនាជាមួយជំនួយការអភិបាលរដ្ឋ Ken Alex ។ អគ្គកុងស៊ុលវៀតណាមប្រចាំនៅ San Francisco លោក Ho Xuan Son បានអញ្ជើញចូលរួមបណ្ដាជំនួបធ្វើការជាមួយគណៈប្រតិភូ។ តាងនាមគណៈប្រតិភូវៀតណាម លោក  Nguyen Van Hung លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Quang Tri បានអះអាងថា នៅថ្នាក់មជ្ឈឹមរដ្ឋាភិបាលវៀតណាមបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់មូលដ្ឋាន សហគ្រាសនៃប្រទេសទាំងពីរបង្កើនជំនួបប្រាស្រ័យសហប្រតិបត្តិការ ហើយបណ្ដាមូលដ្ឋានវៀតណាមគាំទ្រយ៉ាងខ្លាំងក្លានូវគោលការណ៍ត្រឹមត្រូវរបស់រដ្ឋាភិបាល និងម្ចាស់ការតភ្ជាប់ ជំរុញបណ្ដាគម្រោងការណ៍សហប្រតិបត្តិការវៀតណាម អាមេរិក។ ជំនួយការអភិបាលរដ្ឋ Ken Alex និងអភិបាលរដ្ឋ លោក Edwin Lee គ៏បានអះអាងថាគោរពការជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យជាក់ស្ដែងជាច្រើន ជាមួយមូលដ្ឋានវៀតណាម។ គណៈប្រតិភូវៀតណាមក៏បានចូលរួមកិច្ចសន្ទនាតុមូលជាមួយសហគមសហគ្រាសតំបន់ឈូងសមុទ្រ San Francisco ដោយប្រធានបទ តភ្ជាប់តំបន់ ឈូងសមុទ្រ San Francisco ជាមួយវៀតណាម។

    មុននោះ គណៈប្រតិភូវៀតណាមក៏មានសកម្មភាពផ្សព្វផ្សាយ ពន្លឿនពាណិជ្ជកម្មនៅទីក្រុង San Francisco DC និងរដ្ឋ Virginia អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ