បណ្ដាសកម្មភាពជាក់ស្ដែងជាច្រើនរំលឹកគុណដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនពលី

បណ្ដាសកម្មភាពជាក់ស្ដែងជាច្រើនរំលឹកគុណដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនពលី - ảnh 1
បណ្ដាសកម្មភាពជាក់ស្ដែងជាច្រើនរំលឹកគុណដល់បណ្ដាយុទ្ធជនពិការ យុទ្ធជនពលី

(VOV)_នាថ្ងៃទី២២ កក្កដា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ​លោក​
 Nguyen Viet Tien បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅ​សាកសួរសុខ
ទុក្ខ  និងជូនអំណោយចំពោះបណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺធ្ងន់ដែលបានកំពុង ព្យាបាលជំងឺនៅមជ្ឈមណ្ឌលព្យាបាលជំងឺនិងបំប៉ន់សុខភាព Thuan Thanh ខេត្ត
 Bac Ninh ( ភាគខាងជើងវៀតណាម)។ នៅទីនេះ អនុរដ្ឋមន្ត្រី​ Nguyen Viet Tien  បានសម្ដែងនូវមនោសញ្ជេតនា និងការដឹងគុណ ដ៏ជ្រាល​ជ្រៅ ​ចំពោះពលីកម្ម របស់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺក្នុងការតស៊ូនានា​របស់ប្រទេសជាតិ។ ​
 លោក Nguyen Viet Tien ក៏បានស្នើមជ្ឈមណ្ឌលព្យាបាល​ជំងឺនិងបំប៉ន់សុខភាព
 Thuan Thanh ត្រូវរួមផ្សុំយ៉ាងជិតស្និទ្ធខាងជំនាញការ​ជាមួយមន្ទីពេទ្យមជ្ឈឹម
យោធា ១០៨ មន្ទីរពេទ្យទ័ព ១០៣ ដើម្បីថែទាំនិងព្យាបាលជំងឺប្រកបដោយល្អ
ប្រសើរ បំផុតសំរាប់បណ្ដាយុទ្ធជនពិការ យុទ្ធជនជំងឺ។ ក្នុង​ឱកាសនេះដែរ  ក្រសួងសុខាភិបាលបានប្រគល់ជូនទឹកប្រាក់ចំនួន៣០លានដុង សំរាប់យុទ្ធជន
ពិការ យុទ្ធជនជំងឺនៅក្នុងមជ្ឈមណ្ឌលនេះដែរ។

          ខេត្ត Hau Giang ​ បានដកស្រង់ថវិកាចំនួនជាង៣ពាន់លានដុង ​ដើម្បី​ទៅ សាកសួរសុខទុក្ខ ជូនអំណោយចំពោះមុខសញ្ញាគោលនយោបាយចំនួនជាងបី
ហ្មឺននាក់។ ខេត្ត binh Phuc បានរៀបចំក្រុមចំនួន១០ ទៅសាក់សួរទុក្ខ​ជូន​អំណោយចំពោះមុខសញ្ញាឆ្នើម ជាគ្រួសារគោលនយោបាយ នៅស្រុក ទីរួមខេត្ត
 និងទៅពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃសំរាប់មុខសញ្ញាជាង២០០ ជាគ្រួ
សារគោលនយោបាយ អ្នកមានគុណូបការះ។

          ក៏ក្នុងឱកាសនេះដែរ ពិធីបង្សុកូល ឧទ្ទឹសកុសលជូនដល់វញ្ញាណ​ខ័ន្ឌ និងពិធីបួងសួងសុំអោយសុខសាន្តត្រាណក្នុងឱកាសទិវាយុទ្ធជនពិការ យុទ្ធជន​ពលី ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៤ នឹងបានរៀបចំឡើងនៅមណ្ឌលវត្តខ្មែរ នៅ​ភូមិវប្បធម៌បណ្ដាជនជាតិវៀតណាម នាព្រឹកថ្ងៃទី២៧ កក្កដាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ