(VOV WORLD)_រដ្ឋសភាវៀតណាមនារសៀលថ្ងៃទី៣១តុលា បានពិភាគ្សា
អំពីស្ថានភាពអនុវត្តកំរោងផែនការថវិការរដ្ឋឆ្នាំ២០១២ គំរោងផែនការថវិការរដ្ឋ
និងវិធានការបែងចែកថវិការរដ្ឋមជ្ឈឹមសំរាប់ឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១២ការ
ប្រមូលថវិការដ្ឋគ្រោងនឹងសំរេចផែនការដែលបានដាក់ចេញ ធានាបានបណ្ដា
ភារកិច្ចចំណាយនិងរក្សាចំណាយហួសកំរិតប្រមាណ៤,៨% GDP (ស្មើនឹង១៦២
លានលានដុង) ទទួលបានគោលដៅដែលរដ្ឋសភាដាក់ចេញ។ បណ្ដាមតិបាន
ចាត់ទុកថា ក្នុងកាលៈទេសៈសេដ្ឋកិច្ចលំបាកត្រូវចំណាយសន្សំសំចៃកាត់បន្ថយ
ចំណាយសាធារណៈ។ លោក Danh Ut សមាជិកសភាមណ្ឌល Kien Giang បាន
លើកមតិថា៖
“ខ្ញុំយល់ព្រមការដែលរដ្ឋាភិបាលបានកាត់បន្ថយគំរោងការចំនួន១៣ ក្នុង កម្មវិធីគោលដៅជាតិចំនួន១៦ដោយមានតំលៃជាប្រាក់ប្រមាណ១លាន៥សែន
លានដុងដើម្បីចំណាយឲ្យបណ្ដាឃុំស្រុកក្រីក្រលំបាកជាពិសេស គឺជាកម្មវិធី
សុខុមាលភាពសង្គម។”
ក្នុងថ្ងៃធ្វើការទី៩ នៃសម័យប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នាព្រឹកថ្ងៃទី ៣១ តុលា រដ្ឋសភាវៀតណាម បានបន្តពិភាក្សា អំពី សភាពការ អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឆ្នាំ ២០១២ និងផែនការអភិវដ្ឍន៍សេដ្ឋកិច្ច សង្គម សំរាប់ឆ្នាំ ២០១៣។ សម័យប្រជុំនេះត្រូវបានផ្សាយផ្ទាល់លើទូរទស្សន៍និង
វិទ្យុ ដើម្បីអ្នកបោះឆ្នោតក្នុងទូទាំងប្រទេសតាមដាន។
មតិជាច្រើននៅតែសង្កត់ធ្ងន់ថា៖ បណ្ដាភារកិច្ចជួរមុខ នាបច្ចុប្បន្ននេះគឺ បន្ត
ខំប្រឹងប្រែងរាំងស្កាត់អតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាសុខុមាលភាព
សង្គម …ជាដើម។ លោកស្រី Mai Thi Anh Tuyet សមាជិកាសភា ខេត្ត An Giang
បានផ្តល់មតិថា៖
“ រដ្ឋាភិបាលត្រូវអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើន ដែលក្នុងនោះ
ផ្តល់អាទិភាព ដល់ការជួយឧបត្ថម្ភ មណ្ឌលផលិតកម្ម និងប្រមូលផ្តុំដោះស្រាយ
បញ្ហាទំនិញសេសសល់ និងស្វែងរកទីផ្សារល្អៗ។ បណ្ដាធនាគារត្រូវចាត់ទុកការ
ជួយសង្គ្រោះអង្គភាព អាជីវកម្ម ដូចជាការជួយសង្គ្រោះខ្លួនឯង។ ”
ក៏ក្នុងថ្ងៃទី ៣១តុលា សមាជិករដ្ឋាភិបាលមួយចំនួន បានអធិប្បាយ ឆ្លើយអំពី
រាល់បញ្ហាដែល សមាជិកសភា អ្នកបោះឆ្នោតយកចិត្តទុកដាក់។ ឧបនាយករដ្ឋមន្ត្រី
Hoang Trung Hai បានឆ្លើយអំពី គំរោងការណ៍ វារីអគ្គិសនី Song Tranh ទីពីរ នៅខេត្ត
Quang Nam។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានអោយដឹងថា៖
“ក្នុងរយៈពេលកន្លងមក បណ្ដាក្រសួងក៏ដូចជាគណៈកម្មាធិការ ប្រជាជនខេត្ត
Quang Nam បានណែនាំ ប្រជាជនអោយចេះមានវិធានការទប់ទល់ ពេលកើត ឡើង ការរញ្ជួយដីនិងធានាជីវភាពរស់នៅនិងផលិតកម្មរបស់ ប្រជាជននៅទីនេះ។
រដ្ឋាភិបាលនឹងបន្តបញ្ជា ណែនាំបណ្ដាក្រសួងផ្នែកត្រួតពិនិត្យក៏ដូចជាវាយតំលៃនិង
មានវិធាន ការឲ្យសមស្របដើម្បីធានាសុវត្ថិភាពសំរាប់គំរោងការនេះ៕”
|
សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៣(internet) |