បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ
(VOV)_នៅវៀតណាម កំពុងប្រព្រឹត្តទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើក
ទី៦៥ទិវាលោកប្រធានហូជីមិញចេញសេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ -ទិវាប្រពៃណីប្រឡង ប្រណាំងស្នេហាជាតិ ( ថ្ងៃទី ១១ មិថុនាឆ្នាំ ១៩៤៨ -ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០១៣)។ នាថ្ងៃទី ១១ មិថុនាវិទ្យុសម្លេងវៀតណាមបានផ្សាយកម្មវិធីពិ
សេសស្ដីអំពីប្រធានបទ÷ប្រឡងប្រណាំងស្នេហាជាតិចាប់ពីម៉ោង៥ដល់ម៉ោង១៣។ ក្នុងកម្មវីធីនេះ វិទ្យុសម្លេងវៀតណាម បានដក់ស្រង់បទថ្លែងមតិរបស់នាយករដ្ឋមន្ត្រី
វៀតណាម លោក Nguyen Tan Dung ប្រធានក្រុមប្រឹក្សាប្រឡង ប្រណាំង កោត សរ សើរមជ្ឈឹម បានស្នើ÷ជំរុញខ្លាំងចលនាប្រឡងប្រណាំងស្នេហាជាតិ និងបំពេញល្អ
ការងារ ប្រឡង ប្រណាំងស្នេហារជាតិ…ល។ នាយករដ្ឋមន្ត្រី nguyen Tan Dung បាន
សង្កត់ធ្ងន់ថា÷
“ ខ្ញុំស្នើគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវបន្តពង្រីករាល់លទ្ធផលនៃការងារប្រឡង ប្រណាំងស្នេហាជាតិ ត្រូវពិនិត្យមើ់លយ់ាងម៉ត់ចត់ ត្រឹមត្រូវ និង ស្ងើចសរ
សើរទាន់ ពេលវេលា។”
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://nguyentandung.org/) |
ពិធីប្រគល់ជូនរង្វាន់ប្រឡងសរសេរ ស្ដីពី÷ បណ្ដាគំរូសាមញ្ញា ប៉ុន្តែថ្លៃថ្នូរ លើក
ទី ៤ និងកម្មវិធីជួបប្រាស្រ័យសិល្បះ÷ រក្សារទុកជំនឿជឿជាក់ទាំងស្រុងចំពោះលោក អ៊ំហូ ក្នុងឱកាសទិវាប្រពៃណីប្រឡង ប្រណាំងស្នេហាជាតិ នាយប់ថ្ងៃទី ១០ មិថុនា
ឆ្នាំ ២០១៣ នៅសារមន្ទីរហូជីមិញ។ គណះចាត់តាំងបានអោយដឹងថា÷ ការប្រឡង
នេះត្រូវបានប្រព្រឹត្តិទៅ ពីថ្ងៃទី១ កុម្ភះ ឆ្នាំ ២០១២ ដល់ថ្ងៃទី ៣១ មករាឆ្នាំ២០១៣ ជា មួយវណ្ណកម្មរាប់រយ ស្ដីពីបណ្ដាគំរូឆ្នើមក្នុងវិស័យជីវភាពរស់នៅ សង្គម…។ល។
ក៏នាថ្ងៃនេះដែរ នៅសារមន្ទីរខេត្ត Thai Nguyen ក៏បានបើកការតាំងពិព័រណ៍
បណ្ដាឯកសារ ស្ដីពីលោកប្រធានហូជីមិញ ជាមួយចលនាប្រឡងប្រណាំងស្នេហា
ជាតិផងដែរ៕