បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងជាច្រើន
|
បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែនៅប្រឈមមុខនឹងការសាកល្បងជាច្រើន (VOV) |
Vovworld-បណ្ដាសន្ទស្សន៍ប្រាក់បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែ
នៅប្រឈមមុខនឹងការសាកល្បងជាច្រើន។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុវៀតណាមលោក Dinh Tien Dung នៅសម័យពិភាគ្សានារសៀលថ្ងៃទី៣០
តុលាស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គមឆ្នាំ២០១៤និងគោលដៅអភិវឌ្ឍន៍ឆ្នាំ២០១៥ក្នុង
ក្របខ័ណ្ឌសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung បានឲ្យដឹងថា តាំងពីឆ្នាំ២០១០
មក វៀតណាមត្រូវចលនាកំរិតប័ណ្ណជាតិសំរាប់វិនិយោគគឺធំធេងណាស់។ ដំណាក់កាល២០១៤-២០១៦ចលនាបន្ថែម១៧០លានលានដុង។ ក្នុងឆ្នាំ២០១១បំណុល
សាធារណៈគឺជាង៥០% GDP ឆ្នាំ២០១៣គឺ៥៤,២% GDP និងឆ្នាំ២០១៤ប្រមាណ
៦០,៣% GDP។ តាមគំរោងឆ្នាំ២០១៥គឺ ៦៤% GDP។ ទោះបីដូច្នេះក្តីបណ្ដាសន្ទស្សន៍
បំណុលសាធារណៈនៅក្នុងកំរិតអនុញ្ញតប៉ុន្តែប្រឈមមុខនឹងការសាកល្បងជាច្រើន។
ស្ដីពីដំណោះស្រាយនាពេលខាងមុខ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung
បានឲ្យដឹងថា៖
“នាពេលខាងមុខរដ្ឋាភិបាលនឹងដាក់ជូនរដ្ឋសភាអនុម័តលើគំរោងច្បាប់ថវិការ
រដ្ឋ ច្បាប់គ្រប់គ្រងបំណុលសាធារណៈ(វិសោធនកម្ម)។ បន្តប្រមូលផ្ដុំជំរុញផលិតកម្ម
អាជីវកម្ម សន្សំសំចៃចំណាយថវិការរដ្ឋ ពិនិត្យគ្រប់គ្រងប្រភពប្រមូលថវិការរដ្ឋ រួមផ្សំ
រៀបចំឡើងវិញចំណាយថវិការរដ្ឋដើម្បីលៃទុកប្រាក់សំរាប់វិនិយោគ សង់បំណុល
ពិនិត្យទូទៅគោលនយោបាយកម្មវិធីគំរោងការដែលបានលាតត្រដាងក្នុងដំណាក់កាល២០១១-២០១៥ ដើម្បីកាត់បន្ថយរួមផ្សំគោលនយោបាយ ត្រឹមតែផ្សព្វផ្សាយ
គោលនយោបាយបង្កើនចំណាយថវិការរដ្ឋក្នុងពេលចាំបាច់។”
ក៏នៅក្នុងសម័យពិភាក្សានារសៀលថ្ងៃទី៣០ តុលា សមាជិក សមាជិកាសភាជា
ច្រើន បានបង្ហាញពីការស្រុះចិត្តគំនិតចំពោះគោលដៅកំណើន GDP ៦,២% ក្នុងឆ្នាំ
២០១៥ ដែលរដ្ឋាភិបាលបានដាក់ចេញ។ ដើម្បីសម្រេចបានគោលដៅនេះ មតិជា
ច្រើនបានចាត់ទុកថា៖ រដ្ឋាភិបាលត្រូវមានដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព
ខ្ពស់ជាងទៀត ដើម្បីដោះស្រាយបញ្ហាប្រាក់បំណុលខូច មានយន្តការសកម្មសំរាប់
អង្គភាពអាជីវកម្មនៅមណ្ឌលឯកជនអភិវឌ្ឍន៍…ជាដើម។ ទន្ទឹមនឹងនោះ សមាជិក
សភាជាច្រើន ក៏បានស្នើថា៖ក្នុងឆ្នាំ២០១៥ ត្រូវបំពេញបន្ថែមយន្តការជាច្រើនសំរាប់
វិស័យកសិកម្ម ជំរុញខ្លាំងការរៀបចំហេដ្ឋរចនាសម្ព័ន្ធខឿនកសិកម្មឡើងវិញ។លោក
ស្រី Mai Thi Anh Tuyet សមាជិកាមណ្ឌល An Giang បានស្នើថា៖
“ រដ្ឋាភិបាលត្រូវជំរុញខ្លាំងដំណើការរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ
មានគោលនយោបាយប្រមូលផ្តុំ អភិវឌ្ឍន៍ខ្លាំងវិស័យកសិកម្មបច្ចេកវិទ្យាខ្បស់ និង
ចាត់ទុកនេះគឺជាជំហានលោតផ្លោះក្នុងការអភិវឌ្ឍន៍កសិកម្ម៕ ”